Monday, January 9, 2017

តូចចិត្តប្រពន្ធរត់ចោលគិតខ្លីលេបថ្នាំបំពុលសត្វល្អិតសម្លាប់ខ្លួន

ខេត្តកោះកុង:ករណីអត្តឃាតបានបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នៅចំណុចចំការមួយកន្លែង ក្នុងភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ... thumbnail 1 summary
ខេត្តកោះកុង:ករណីអត្តឃាតបានបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នៅចំណុចចំការមួយកន្លែង ក្នុងភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ។

តាមប្រភពពីប្រជាពលរដ្ឋដែលស្គាល់ជនរងគ្រោះបានអោយដឹងថាជនរងគ្រោះឈ្មោះ ព្រាប វេត ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំពោះមូលហេតុនៃការធ្វើអត្តឃាតនេះបណ្តាលមកពីប្រពន្ធរបសជនរងគ្រោះបានរត់ចាកចោលដោយសារតែជនរងគ្រោះជាមនុស្សប្រមឹកផឹកស្រាភ្លេចបាយភ្លេចទឹក។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច្ច័យ លទ្ធផលជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាត(លេបថ្នាំបំពុលសត្វល្អិត) ពិតមែនពុំមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ khmer-note.com


loading...