Wednesday, January 4, 2017

ឳក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ មិនអាចគេចផុតពីមាត់មហាជនទេម្តងនេះ

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសកញ្ញា សុគន្ធកញ្ញានាពេលនេះកំពុងតែធ្វើដំណើរ thumbnail 1 summary

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសកញ្ញា សុគន្ធកញ្ញានាពេលនេះកំពុងតែធ្វើដំណើរ



កម្សាន្ដទៅប្រទេសកូរេជាមួយក្រុមការងារក្នុងនោះក៏មានលោកឆន សុវណ្ណរាជផងដែរ។ កាលពីពេលមុនមកនេះមានពាក្យចចាមអារ៉ាម ក៏ដូចជាសារពត៌មានចុះផ្សាយពីទំនាក់ទំនងសង្ស័យរឿងទំនាក់ទំនងស្នេហារបស់តារាចម្រៀងល្បីកញ្ញា សុគន្ធកញ្ញានិងលោកឆន សុវណ្ណរាជហើយក៏មានFan ជាច្រើនបានពេញចិត្តអ្នកទាំងពីរ នឹងធ្វើការបង្ហោះរូបអ្នកទាំងពីរសួរគ្នាថា សមគ្នាដែរឬអត់? ជាដើម។




រហូតមកដល់ពេលនេះពួកគាត់ទាំងពីរមិនទាន់មានការបកស្រាយអោយមហាជនអស់ការសង្ស័យទេ។ កាលពីពេលព្រឹកនេះកញ្ញា សុគន្ធកញ្ញា បានបង្ហោះរូបថតមួយសន្លឹកនៅក្នងInstargram ដោយឃើញដាក់ដៃផ្គុំគ្នាជារាងបេះដូងពេញមួយនិងបានសរសេរសារមួយថា  “ឈ្លោះគ្នាមិនសំខាន់.. តែសំខាន់កុំឲ្យឈ្លោះច្រើនពេក…! ខ្លាចអស់ពាក្យឈ្លោះ ព្រោះនៅសល់ពេលដល់ទៅជាង៦០ឆ្នាំទៀត….!” តើអ្នកគាំទ្រអាចទាយបានទេថា ជាដៃលោក ឆន សុវណ្ណរាជឬអត់?

ប្រភព៖ http://komsan.khmer-note.com/


loading...