Monday, January 2, 2017

រឿងរ៉ាវ​តារា​ល្បីៗ​ប្រចាំ​ឆ្នាំ ២០១៦ ៖ តើន​រណា​ជា​កំពូល​តារា​សិចស៊ី តារា​សម្បូរ​រឿង តារា​បែកបាក់​គូ...?

បើនិយាយ​ពីខាង​សម្ញែង​សម្រស់​ប្រាណ តារា​ស្រី​មកពី​ទឹកដី​ខេត្ត ព្រះវិហារ កញ្ញា ដេននី ក្វាន់ បានគ្រង​ពាន​សិចស៊ី​ឆ្នាំមុន thumbnail 1 summary

បើនិយាយ​ពីខាង​សម្ញែង​សម្រស់​ប្រាណ តារា​ស្រី​មកពី​ទឹកដី​ខេត្ត ព្រះវិហារ កញ្ញា ដេននី ក្វាន់ បានគ្រង​ពាន​សិចស៊ី​ឆ្នាំមុន


ម្ដង​ហើយ។ តែដោយសារ​ស្រីស្រស់​សាច់​ខ្ចីល្វក់​រូបនេះ​នៅ​តែ​ហ៊ាន​រំលេច រូបថត​គ្រង​ឈុត​ខោអាវ​ទ្រនាប់​កំប៉ិត​ឡិត​ក្នុង​ទំព័រ​ហ្វេសប៊ុក របស់ នាង ដែលមាន​ប្រិយមិត្ត​តាមដាន​ជិត ៣០ ម៉ឺននាក់ ទាំង​ក្រសួង​ធ្លាប់ហៅ​ទៅធ្វើ​ការណែនាំ​រួចហើយនោះ ទើប​នាង​នៅតែ​ស័ក្ដិសម​នឹង​ទទួលពាន​សិចស៊ី​ឆ្នាំ ២០១៦ ម្ដងទៀត។


Content image - Phnom Penh Post


កំពូល​តារាចម្រៀង​មិន​ច្រៀង​បទ​ចម្លងពី​បរទេស
Content image - Phnom Penh Post
«ដាច់ខាត​ខ្ញុំមិន​ច្រៀង​បទចម្លង​វិញទេ ព្រោះ​សព្វថ្ងៃ​ខ្ញុំមាន​ឈ្មោះថា​តារា​មិន​ច្រៀង​បទចម្លង​ហើយ បើខ្ញុំ​ត្រឡប់​ទៅ​ច្រៀងវិញ ខ្ញុំមាន​អារម្មណ៍​ថាខ្មាស​គេ ក៏ដូចជា​ខ្មាស​ខ្លួនឯង ណាមួយ​ខ្ញុំ​ជឿជាក់​សមត្ថភាព​ខ្លួនឯង​ថា ខ្ញុំ​អាចធ្វើ​បាន»។ នេះជាស​ម្ដី​ប្ដេជ្ញា​របស់​ម្ចាស់​បទ «ម្នាក់ឯង​មិន​ស្លាប់ទេ» កញ្ញា មាស សុខ​សោភា ដែល​គ្រាន់តែ​វីដេអូ Teaser របស់​បទនេះ​ទទួលបាន​ចំនួន​ទស្សនា​ដល់ទៅ ១,៥ លានដង។
តារា​បែកបាក់​ស្វាមី
Content image - Phnom Penh Post
ឆ្នាំនេះ​មាន​តារា​បីគូ ដែល​ការបែកបាក់​របស់​ពួកគេ​ធ្វើឲ្យ​ផ្អើល​ពិភព​សិល្បៈ។ នោះគឺ​តារាចម្រៀង​ហង្សមាស អ្នកនាង ពេជ្រ សោភា ដែល​បែក​ពីស្វាមី​អាណិកជន​អាមេរិក​ស្ងាត់ៗ និង​កំពុង​លេចដំណឹង​ផ្ដើម​ស្នេហ៍​នឹង​លោក ឆឹម សក្កដា។ មួយគូ​ទៀត​គឺ ប្ដីប្រពន្ធ​អ្នកនាង សុខ សោម៉ាវត្តី និង​កូនប្រុស​អតីត​ស្នងការ​រាជធានី ភ្នំពេញ រួមទាំង​ប្ដី​ប្រពន្ធ​មានតែ អេតាស៊ីវិល​រំលង​ពិធី​ប្រពៃណី ប្រឆាំង​មេបា​លោក ប៉ែន ចំរ៉ុង និង​អ្នកនាង ភិន សុដាលីស។ ពីរគូ​នេះរង​នូវ​ចំហាយ​ព័ត៌មាន​បែកបាក់​ស្វាមី​ភាយ​ចេញ​យ៉ាងងំ ទើប​សាមីខ្លួន​ទម្លាយ​ការពិត​ក្រោយពី​ការព្យាយាម​បិទបាំង នៅតែ​ពុំ​ជិត។ ដោយឡែក​មួយគូ​ចុងក្រោយ​គឺ លោក ប៉ែន ចំរ៉ុង ដែល​បានដាក់​ពាក្យ​លែងលះ​អ្នកនាង ភិន សុដាលីស ទាំង​នាង​កំពុង​ពពោះ​កូនស្រី​នោះ ជាការ​បែកបាក់​ពោរពេញ​ដោយ​ព្យុះ​ព័ត៌មាន​ហែកហួរ​យ៉ាង​កក្រើក​តែម្ដង៕
តារារង​ការឈឺចាប់​បំផុត
Content image - Phnom Penh Post
ថ្វីដ្បិតតែ កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញ​រូប​សម្រស់​ខ្ចីល្វក់​ឡើងវិញ​ជាសះ​ពីរបួស​ស្នាមត្រូវ​អតីត​សង្សារ​វាយដំ តែ​នាង​នៅតែ​ទទួល​ស្គាល់ថា ការឈឺចាប់ និង​អារម្មណ៍​ភ័យខ្លាច​បន្តតាម​លងនាង​ជាប់​ជានិច្ច។ រីឯ​តារាចម្រៀង​ស្រី សុខ ចិន្តា ហៅ វ៉ាន់ នីឡា នាង​ក៏​អះអាងថា កំពុង​រស់នៅក្នុង​ជីវិត​រងការ​គំរាម​ផងដែរ។ ករណី​ប្រើ​ហិង្សា​ពីសំណាក់​ប្អូនថ្លៃ​ឧកញ៉ា​ដ៏ល្បី​ត្រូវជា​សង្សារ​មកលើ​កញ្ញា ពេជ្រ អាវីហ្សា និងការ​ចែកចាយ​រូបអាក្រាត​របស់​កញ្ញា វ៉ាន់ នីឡា ដោយមាន​អតីត​សង្សារ​ជាកូន​មន្ត្រីធំ​ជាចុងចោទ មកទល់​ពេលនេះ​នៅ​ពុំទាន់​បានឃើញ​ពន្លឺ​ផ្លូវច្បាប់​នៅឡើយ​ទេ។
តារា​ចម្រៀង​គ្មាន​តម្រុយ​ស្នេហា
Content image - Phnom Penh Post
មកទល់​ពេលនោះ ជីវិត​ស្នេហា​របស់​កំពូល​តារាចម្រៀង​ពីរដួង​ក្រោម​ទ្រនំ​តែមួយ​គឺកញ្ញា ឱក សុគន្ធ​កញ្ញា និង សុគន្ធ នីសា នៅតែ​ជា​អាថ៌កំបាំង។ កញ្ញា ឱក សុគន្ធ​កញ្ញា តែង​ត្រូវបាន​គេផ្គូផ្គង​ជាមួយ​លោក ឆន សុវណ្ណរាជ ដែល​មហាជន​សុទ្ធតែ​ដឹងថា ជា​ទំនាក់ទំនង​បានត្រឹមតែ​រូបថត។ រីឯតារា​ចម្រៀង​ស្រគត់ស្រគំ សុគន្ធ នីសា ក៏មិន​ដែល​ទម្លាយ​ពីរឿង​ឯកជន​របស់​នាង​ទាល់តែសោះ​ដែរ។
តារា​មហាជន​ចង់ឃើញ​មុខ​ជាងគេ
Content image - Phnom Penh Post
រួមរឹត​ដោយ​ពាក្យ​ចចាមអារ៉ាម​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ព្រោះ​ជំងឺ​ប្រតិកម្ម​ស្បែក កញ្ញា ខេមរៈ ស្រីពៅ គឺជា តារាចម្រៀង​ដែល​អ្នកគាំទ្រ​អន្ទះសា​ចង់ឃើញ​ឡើងឆាក​ជាងគេ។ កញ្ញា ខេមរៈ ស្រីពៅ ក្រៅពី​តម្រុយ​បង្ហោះ​តែរូបថត​ចាស់ៗក្នុង​ហ្វេសប៊ុក ជាមួយ​ពាក្យ​សន្យាថា​នឹក​អ្នកគាំទ្រ នាង​បែរជា​ធ្វើឲ្យ​មហាជន​ខកបំណង​ឃើញ​មុខនាង​ម្ដង​ហើយ​ម្ដងទៀត។ បងប្រុស​របស់​នាងគឺ​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត ធ្លាប់បាន​បកស្រាយ​ថា នាង​នឹងវិល​មកកាន់​ពិភព​សិល្បៈ​វិញ​ពេលដែល​នាង​ជា​ពីជំងឺ​ក្រពះ​ពោះវៀន។
តារា​សិច​ស៊ីលឹបល
Content image - Phnom Penh Post
ដោយឡែក តារា​សម្ដែង និង​ម៉ូដែល ឆ្វាក់​ស្នេហ៍​កន្លង់​បរទេស កញ្ញា ទឹម រដ្ឋា បានបង្ហោះ​រូបថត​ក្នុង​ឈុត​ហែលទឹក និង​ពិសេស​ឈុត​ខោអាវ​ក្នុង ថត​សែលហ្វី​យ៉ាង​ក្លាហាន មិនចាញ់​តារា​ហូលីវូត​ឡើយ។ ដូច្នេះហើយ​ស្រីស្រស់​ដែល​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​នឹងបុរស​អាមេរិក​រូបនេះ ក៏ត្រូវ​បាន​មហាជន​ក្នុង​បណ្ដាញ​អ៊ីនស្តាក្រាម​ភ្ញាក់ផ្អើល​នឹង​រូបភាព​សិចស៊ី​របស់​នាង​ជា​ញឹកញាប់​ដែរ តែនេះ​ជា​លក្ខណៈ​មិនសូវ​បើកចំហ​ជា​សាធារណៈ។
តារាចម្រៀង​សំណព្វចិត្ត​យុវវ័យ
Content image - Phnom Penh Post
ជាមួយ​ការតុបតែង​ខ្លួន​ដ៏គួរ​ឲ្យ​ស្រឡាញ់ តារាចម្រៀង​សាច់​សខ្ចី​ប្រចាំ​ផលិតកម្ម​សាន់ដេ កញ្ញា សុខ ពិសី ទៅណា​មកណា​តែងតែមាន​យុវវ័យ និងក្មេងៗ​ដង្ហែ​គ្នាតាម​ថតរូប និង​ជូនអំណោយ​អនុស្សាវរីយ៍។ តារា​ចម្រៀង​សំនៀង​ស្រទន់​បែបម្ញែក កញ្ញា សុខ ពិសី ក៏ពេញនិយម​ត្រូវបាន​ក្មេងៗ​យក​បទនាង​ទៅ​ច្រៀង និង​រៀន​ធ្វើត្រាប់​តាម​ផងដែរ។
តារា​ឈឺឆ្អាល​រឿងគេ
Content image - Phnom Penh Post
មិនមាន​អ្នកណា​អាច​ដណ្ដើមពាន​ខាង «ឈឺឆ្អាល» រឿង​អ្នកដទៃ​ដូចតារា​សម្ដែង​អ្នកមេម៉ាយ​កូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា អតីត​ភរិយា​លោក យុត្ថារ៉ា ឆានី ឡើយ។ អំឡុង​ឆ្នាំ ២០១៦ តារា​ស្រី​កំពុង​ផ្អែមល្ហែម​នឹង​ស្នេហ៍ថ្មី​ជាមួយ​អ្នកជំនួញ​ពោះម៉ាយ​កូនមួយ វ័យស្របាល​គ្នា​រូបនេះ បាន​លូកដៃ​ក្នុងរឿង​អយុត្តិធម៌​មកលើ​មិត្តរួម​អាជីព ជួយ​យកអាសា​កីឡាករ និង​ទុរគតជន​ក៏ដូចជា​បញ្ចេញមតិ និង​សកម្មភាព​ទ្រទ្រង់​វិស័យ សិល្បៈ​ផងដែរ។ ជាមួយ​ការបង្កើត​សមាគម​មិត្តសិល្បៈ​ស្ម័គ្រចិត្ត ជួយ​សង្គម អ្នកនាង​បាន​លូកដៃ​ក្នុងរឿង​អយុត្តិធម៌​មកលើតារាៗថែម​ទៀតផង។
តារា​សម្ដែង​សំណព្វចិត្ត​យុវវ័យ
Content image - Phnom Penh Post
ក្នុងចំណោម​តារា​សម្ដែង​ដែល​ទទួលបាន​ការគាំទ្រ​ពីយុវវ័យ​មាន​រាជិនី​ក្រមា មាន សូនីតា តារា​បបូរមាត់​សិចស៊ី ម៉ាក់ សែន សូនីតា និង​តារា​រាងតូច​ច្រឡឹង​កញ្ញា ឌុច លីដា។ យ៉ាងណាមិញ ម៉ាក់ សែន​សូនីតា ត្រូវបាន​គេ​សម្គាល់ថា​មួយរយៈ​ចុងក្រោយ ប្រជាប្រិយភាព​នាង​លេចធ្លោ​ខ្លាំងទាំង​ការសម្ដែង​ភាពយន្ត និង​ថតស្ប៉ត​ពាណិជ្ជកម្ម។ រូបភាព​របស់​នាងទាំង​ក្នុង​ឈុតសិច​ស៊ី និង​គួរឲ្យ​ស្រឡាញ់​បាន​អន្ទង​ចិត្ត​យុវវ័យ​ឲ្យសរសើរ​នាង​យ៉ាងខ្លាំង៕

ប្រភព៖ postkhmer.com


loading...