Monday, January 2, 2017

មិនធម្មតាមែន៖ ដឹងអត់? នាយពែកមី ថតមួយរឿងៗ ស៊ីថ្លៃជាងតារាជើងចាស់ទៀត?

តារាកំប្លែងដែលពោរពេញដោយវោហារស័ព្ទមិនចេះរីងស្ងួត នាយ ពាក់មី ហាក់ឡើងកូដកាន់តែខ្លាំងឡើងនៅ thumbnail 1 summary

តារាកំប្លែងដែលពោរពេញដោយវោហារស័ព្ទមិនចេះរីងស្ងួត នាយ ពាក់មី ហាក់ឡើងកូដកាន់តែខ្លាំងឡើងនៅ



ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានផលិតកម្មតូចធំជាច្រើន បានទាក់ទងរូបលោក ទៅថតខ្សែភាពយន្តផ្សេងៗ ហើយក្នុងនោះមានទាំងថតពាណិជ្ជកម្មផងដែរ ។
ក្រោយពីទទួលបានប្រជាប្រិយភាពដែលមិនចេះថមថយពីសំណាក់ទស្សនិកជនជាច្រើនហើយនោះ តារាកំប្លែងដែលមកពីខេត្តស្វាយរៀងរូបនេះ ទទួលបានតម្លែខ្លួនខ្ពស់ជាងតារាជើងចាស់មួយចំនួនទៅទៀតក្នុងការថតខ្សែភាពយន្តនីមួយៗ ។
បើតាមប្រភពព័ត៌មានដែលគេតែងនិយាយតគ្នាពីមាត់មួយទៅមាត់មួយអំពីតម្លៃខ្លួនតារាកំប្លែងរូបនេះ គឺក្នុងការថតខ្សែភាពយន្តនីមួយៗ តារាកំប្លែងសម្បូរវោហាររូបនេះទទួល ៥០០ (ប្រាំរយ) ដុល្លារឯណោះក្នុងមួយថ្ងៃ ។ ដោយឡែក សម្រាប់ការថតរឿងជាលក្ខណៈខ្សែភាពយន្តវិញ បងប្រុសនាយគ្រឿនរូបនេះ ទទួលបានរហូតដល់ទៅ ៦០០០ (ប្រាំមួយពាន់) ទៅ ៧០០០ (ប្រាំពីរពាន់) ដុល្លារអាមេរិកឯណោះ ។មូលហេតុដែលធ្វើឱ្យតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN រូបនេះ ទទួលបានតម្លែខ្លួនច្រើនជាងតារាជើងចាស់មួយចំនួនបែបនេះ គឺដោយសារតែរូបលោក ទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន ហើយខ្សែភាពយន្តដែលមានរូបលោកសម្ដែង គឺមានការនិយមគាំទ្រ និងចូលចិត្តខ្លាំងសម្បើមណាស់ ៕


ប្រភព៖ http://read25.com/


loading...