Monday, January 2, 2017

ក្មេងស្រីម្នាក់យំសោកបោកខ្លួន ព្រោះម្តាយយកឆ្កែជាទីស្រលាញ់របស់ខ្លួនទៅឆាខ្ញី(វីដេអូ)

ក្មេងស្រីម្នាក់​បានយំ​សោក​បោកខ្លួន​យ៉ាងពេញ​ទំហឹង ព្រោះ​តែលឺ​ដំណឹង​ថា ឆ្កែ​ជាទីស្រលាញ់ ​ thumbnail 1 summary

ក្មេងស្រីម្នាក់​បានយំ​សោក​បោកខ្លួន​យ៉ាងពេញ​ទំហឹង ព្រោះ​តែលឺ​ដំណឹង​ថា ឆ្កែ​ជាទីស្រលាញ់

របស់ខ្លួន​បាន​ងាប់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះរឿង​ដែល​ធ្វើឲ្យនាង​កាន់តែ​សោកសង្រែង​​​នោះ​ គឺម្តាយនាង​បាន​យកឆ្កែ​នោះទៅ​ឆាខ្ញី​ធ្វើជាម្ហូប​​ថែមទៀ​ត។ តាមរយៈ​ក្លីបវីដេអូ​ដែលគេ​បាន​ចែកចាយ តៗគ្នា​ពាសពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក នាពេលថ្មីៗ​នេះ មានអ្នក​ខ្លះក៏​សើច ហើយ​ក៏មានអ្នក​ខ្លះក៏ហួស​ចិត្តដែរ​។​​
វីដេអូ​ចំនួន២​ក្លីប ធ្វើឲ្យ​គេបាន​ចែកចាយតៗ​គ្នា ទាក់ទង​​និង​ក្មេងស្រី​ម្នាក់ កំពុង​ទ្រហោរយំ​នៅលើគ្រែ ដោយ​សារទទួល​ដំណឹងថា​ឆ្កែខ្លួន​ឯងបាន​បាត់បង់​ជីវិត ហើយ​អ្វីដែលធ្វើឲ្យ​នាងកាន់​យំខ្លាំង​ថែមទៀត​នោះ គឺម្តាយ​របស់នាង​បានយក​សាកសពឆ្កែ​ជាទីស្រលាញ់​របស់នាង​នោះ ទៅឆារខ្ញី​ថែមទៀត​ផង។ ដោយ​អនុស្សាវរិ៍យរវាង​នាង​និង​សត្វឆ្កែតាំង​ពីតូច​ក្រូចឆ្មារ​មក​អស់រយៈកាល​១០ឆ្នាំ​មក​ហើយ បានធ្វើឲ្យ​នាង​មិន​ដាច់​អាល័យ​ជាមួយ​សត្វសុនខ១ក្បាល​នេះទេ​។ ទំនង​ជាម្តាយ​របស់​ក្មេងស្រីម្នាក់​នេះ កុហក់ថា បាន​យក​សពឆ្កែ​ដែល​ងាប់​នោះ​ទៅកប់​បាត់ហើយ តែ​នាង​មិនជឿរ ទើប​ទាមទារ​ឲ្យម្តាយ​ថតផ្នូរ​ខ្មោច​ឆ្កែ ផ្ញើរ​តាមហ្វេសប៊ុក​ឲ្យនាង​មើល។ ប៉ុន្តែនាង​កាន់តែទ្រហោរយំ​ថែមទៀត នៅពេល​ដឹងថា​ ម្តាយ​មិន​បានយ​កខ្មោច​ឆ្កែនោះ​កបទេ បែរ​ជាយក​ទៅ​ឆាខ្ញីធ្វើជា​ម្ហូប​ទៅវិញ។ មិន​តែ​ប៉ុណ្ណោះទេ ទោះ​បីដឹង​ថាម្តាយ​បាន​យកសត្វឆ្កែ​ជាទីស្រលាញ់របស់​ខ្លួនទៅ​ធ្វើម្ហូប​ក៏ដោយ ក៏នាង​បានCallទៅម្តាយ​ម្តង​ទៀត ដើម្បី​សូមឲ្យ​ថតត្រឹម​ឆ្អឹងឆ្កែ​ផ្ញើរមក​ឲ្យនាង​មើលជា​លើកចុងក្រោយ​។
ដំណឹង​នេះដ៏​ក្រៀមក្រំ​រ​បស់ក្មេង​ស្រីនេះ បាន​ធ្វើឲ្យមិត្ត​អ្នកលេងហ្វេសប៊ុក​មួយចំនួន​អស់សំណើច​ទៅវិញ ប៉ុន្តែ​ប្រសិន​បើយើង​សម្លឹងមើល​ដោយ​មនោសញ្ចេតនា ប្រាកដ​ជាគ្មាន​អ្វីត្រូវ​អស់សំណើច​ទេ ព្រោះ​ការបាត់​បង់​សត្វឆ្កែ ក៏ដូច​ជាការ​បាត់បង់​សមាជិក​គ្រួសារមួយ​ដែរ សត្វឆ្កែ​ជាសត្វមួយ​ចិញ្ចឹមមួយ​ប្រភេទដែល​មានកា​ររស់នៅជិត​ស្និត​និង​មនុស្សជាង​គេ ក្នុង​ចំណោម​សត្វចិញ្ចឹម​ដ៏ទៃផ្សេង​ទៀត៕




ប្រភព៖ http://khmerpowers.com/


loading...