Monday, January 16, 2017

ស្លាប់ទៀតហើយ! បុក ហើយកិនពីលើ បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី១៥  thumbnail 1 summary
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី១៥ 

ខែមករា ឆ្នាំ២០១៧ នៅលើបណ្តោយផ្លូវហាណូយ កែងនឹងផ្លូវម៉ុងរិទ្ធី ដោយរថយន្តដឹកទំនិញមួយគ្រឿងបានបើកបុកម៉ូតូមួយគ្រឿង និងកិនពីលើបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជិវិត និងម្នាក់ទៀតរងរបួសធ្ងន់។




ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញប្រភេទហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-5797 បានបើកបុកម៉ូតូជនរងគ្រោះម៉ាក ម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-3803 ដែលកំពុងឈប់ស្តុប បណ្តាលឲ្យជនរងគ្រោះចូលក្រោមរថយន្ត ហើយរថយន្តកិនពីលើ ស្លាប់ភ្លាមៗតែម្តង និងម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងយកម៉ូតូ-រថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
ប្រភព៖ khmer-note.com


loading...