Monday, January 16, 2017

ឃាត់​ចោរលួច​ម៉ូតូ​ម្នា​ក់នៅ​តាខ្មៅ​

កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​ម៉ូតូ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​​ថ្ងៃទី​១៥​ មករា​ thumbnail 1 summary

កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​ម៉ូតូ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​​ថ្ងៃទី​១៥​ មករា​



២០១៧ ​ម៉ោង​៩ ​និង​៥០​នាទី នៅ​ចំណុច ក្នុង​មន្ទីរពេទ្យបង្អែក ជ័យជំនះ​ភូមិ​ក្រពើ​ហារ ​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​​ឈ្មោះ ​ឌុ​ក សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ទីលំនៅ ភូមិ​តាខ្មៅ​១​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិក​មន្ទីរពេទ្យបង្អែក​ជ័យ​ជំ​នៈ ។​
    ចំណែក​ជនល្មើស​ឈ្មោះ ​ម៉ាន់ វុទ្ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​ចំណោម​ ឃុំ​កំពែង ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ថ្មី​១ សង្កាត់​តាខ្មៅ​ក្រុង តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​)​។​
    វត្ថុតាង​ដកហូត​ម៉ូតូ ​១ ​គ្រឿង​ម៉ាក​ SUZUKI nex ពណ៌ ក្រហម​លាយ​ខ្មៅ​សេរី​២០១៤ ពាក់​ស្លាកលេខ​ភ្នំពេញ 1CS-7053,​ សោរ​ខ្សៀ​លេខ​១០​ចំនួន ០១, ​ដែក​ប្រាំមួយ​ជ្រុង​ចុង​ស្រួច​សំប៉ែត​ចំនួន​១,​ ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក NOKIA ​ចុច​ពិល​ពណ៌ ក្រហម​លាយ​ខ្មៅ​, ​កាបូបដៃ​ពណ៌​ឈាមជ្រូក ចំនួន​១​ និង​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ របស់​ឈ្មោះ ម៉ាន់ វុទ្ធី ចំនួន​១​សន្លឹក​។​
    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចត​ម៉ូតូ​របស់ខ្លួន​នៅមុខ​អាគារ​ថត​ឆ្លុះ នៅ​កន្លែងកើតហេតុ​ខាងលើ​ដោយបាន​ចាក់សោ​រក​ត្រឹមត្រូវរួចហើយ ក៏បាន​ដើរចូល​ទៅក្នុង​បន្ទប់ធ្វើការ​ដូច​សព្វដង។​


    លុះដល់​វេលា​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ដើរ​ចេញពី​បន្ទប់​បម្រុង​យក ម៉ូតូ​ជិះ​ទៅផ្ទះ​ពេលនោះ​ស្រាប់តែ​ឃើញ​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​របស់ខ្លួន​ក៏បាន​ស្រែកថា​ចោរៗ ភ្លាមនោះ​ជនល្មើស​ ​បាន​ដើរ​ចេញពី​ម៉ូតូ​បាន​ប្រហែល​៦​ម៉ែត្រ ជនរងគ្រោះ ​និង​អ្នកធ្វើការ​នៅ​ទីនោះ​ក៏បាន​ឃាត់ខ្លួន​ជនល្មើស​ប្រគល់ជូន​សមត្ថកិច្ច​។​
    នៅ​ចំពោះមុខ សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិត ជា​បានធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​ជនរងគ្រោះ តែម្នាក់ឯង​ពិតប្រាកដ​មែន​ពុំមាន​បក្ខពួក​ទេ​៕

ប្រភព៖ http://khmeread.com


loading...