Monday, January 16, 2017

រថយន្ត​បែន​ដឹក​ដី​បុក​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​កណ្តាលស្ទឹង​

កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​បែន​ដឹក​ដី និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​១០ ​និង​ thumbnail 1 summary

កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​បែន​ដឹក​ដី និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​១០ ​និង​



២០​នាទី​ថ្ងៃទី​១៥ ​មករា ​២០១៧ លើផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​ ​23-24 ភូមិ​ជ័យជំនះ ឃុំ​សៀមរាប ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​
    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ C125 ពណ៌​ខ្មៅ​ពាក់​ស្លាក លេខ​ភ្នំពេញ​ 1BQ-4891 ​បើកបរ​ដោយ​ឈ្មោះ ​សៀង ម៉ា​ណែ​ត​តូ​ម៉ា ភេទ​ប្រុស ​អាយុ​២៣ ឆ្នាំ​​នៅ​ភូមិ​ទួល​រកា ឃុំ​មេលំស្រុក​បរិបូ​រ៌ ខេត្ត​កំពង់​ឆ្នាំង ​(​ស្លាប់​នៅ​កន្លែងកើតហេតុ​) មាន​អ្នក​រួម​ដំ​ណើ​រ​ម្នាក់ ឈ្មោះ ​ប៊ុន រតនា​ ភេទ​ស្រី​អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ ​ខណ្ឌ​ច្បារអំពៅ​-​ភ្នំពេញ របួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្នំពេញ បើកបរ​ក្នុងទិសដៅ ពី​ភ្នំពេញ​មក​តាកែវ។​



    រថយន្ត​ម៉ាក ​hyundai ​ដឹក​ដី​ពណ៌​ស​ និង​ខ្មៅ​ពាក​ស្លាក​លេខ ភ្នំពេញ ​3C-7230 អ្នកបើក​មិន​ស្គាល់​អត្ត​ស​ញ​ញាណ​ (​គេច​ខ្លួ​បាត់​)​ បើកបរ​ក្នុង​ទិ​សដៅ​ពី​ភ្នំពេញ​មក​តាកែវ​ស្រប​ទិស​គ្នា។ ​រថយន្ត​ និង​ម៉ូតូ​កម្លាំង​ជំនាញ​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​។​


    ចំពោះ​សាកសព​បន្ត​ចាត់ការ​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​រថយន្ត ​និង​ម៉ូ​តូ​បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​មក​តាកែវ​ស្រប​ទិស​គ្នា ពេលមកដល់​ចំណុច​លើ​ស្ពាន​កន្លែងកើតហេតុ​ខាងលើ​ម៉ូតូ​បាន​ប៉ះ​ដៃ​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​បើកបរ​ស្រប​ទិស​គ្នា​បណ្ដាល​ឱ្យដួល​ចំ​ពីមុខ​ឡាន ដែល​ឡាន​កំពុង​បើកបរ​ពីក្រោយ​ស្រប​ទិស​គ្នា អ្នកបើក​ម៉ូតូ​ខ្ទាត​មកក្រោម​កង់​រថយន្ត​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្ដង រីឯ​អ្នក​ជិះពីក្រោយ​ខ្ទាត​មក​ខាងស្ដាំ​ម៉ូតូ​របួស​បាក់​ខ្នងជើង​ឆ្វេង ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្នំពេញ​៕

ប្រភព៖



loading...