Sunday, January 1, 2017

អាកាសធាតុត្រជាក់ខ្លាំង ទឹកជ្រោះ និងតំបន់ជាច្រើនកន្លែង ក្នុងប្រទេសចិន ប្រែក្លាយទៅជាទឹកកក (មានវីដេអូ)

ចិន៖ ទឹកជ្រោះនៅក្នុងប្រទេសចិន បានប្រែក្លាយទៅជាទឹកកក ដ៏ស្រស់បំព្រងប្រៀបបីដូចជាផ្ទាំង thumbnail 1 summary

ចិន៖ ទឹកជ្រោះនៅក្នុងប្រទេសចិន បានប្រែក្លាយទៅជាទឹកកក ដ៏ស្រស់បំព្រងប្រៀបបីដូចជាផ្ទាំង


គំនូរ ទាក់ទាញភ្ញៀវទេសចរ មកថតរូបយ៉ាងច្រើនកុះករ។ នេះបើយោងតាមប្រភពគេហទំព័រវីដេអូ LiveLeak បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣០ ធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ។



បើយោងតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា សីតុណ្ហភាពបានធ្លាក់ចុះត្រជាក់ខ្លាំង នៅតំបន់ភាគខាងជើង ប្រទេសចិន ខណៈទឹកជ្រោះនៅលើភ្នំ Guanmen ដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពខ្លាំង ពីសំណាក់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន ដែលមានទីតាំងស្ថិតនៅ ក្បែរទីក្រុង Benxi ភាគឦសានខេត្ត Liaoning រួមទាំងតំបន់ជាច្រើនកន្លែងទៀតរួមមាន សួនឧទ្យាន ព្រៃឈើ នៅក្នុងតំបន់ Xinglong ខេត្ត Hebei គឺសុទ្ធសឹងតែប្រែក្លាយទៅជាទឹកកកទាំងស្រុង ជាមួយនឹងទិដ្ឋភាពដ៏ស្រស់អស្ចារ្យ ប្រៀបបីដូចជាពិភពលោក ពណ៌សដ៏ស្រស់បំព្រងមួយ ដែលមិនធ្លាប់មានពីមុនមកផងដែរ។ ខណៈមានភ្ញៀវទេសចរជាច្រើន បាននាំគ្នាមកផ្តិតយករូបភាព ដ៏ស្រស់ប្លែក និងកម្រមាននេះ ជាច្រើនថែមទៀតផង។



ចង់ដឹងថាស្រស់ស្អាត និងប្លែកកម្រិតណានោះ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖  



ប្រភព៖ khmerload.com


loading...