Monday, January 2, 2017

តួឯក​ស្រី​រឿង «ភរិយា​បណ្ដូល​ចិត្ត» Bella បញ្ចេញ 6 Packs ទាំង​កង់ៗ ប្រុស​ៗ​សុំ​ខ្មាស!

តារា​ស្រីថៃ​ Bella បាន​បង្អួត​​​រូបថត​នាង​បញ្ចេញ​ក្បាលពោះឃើញ​សាច់​ដុំ​ 6 Packs ទាំង​កង់​ៗ​មិន​ចាញ់​បុរស​ឡើយ ហើយ​​ទទួល​បាន​ការ​កោតសរសើរ​ពី... thumbnail 1 summary

តារា​ស្រីថៃ​ Bella បាន​បង្អួត​​​រូបថត​នាង​បញ្ចេញ​ក្បាលពោះឃើញ​សាច់​ដុំ​ 6 Packs ទាំង​កង់​ៗ​មិន​ចាញ់​បុរស​ឡើយ ហើយ​​ទទួល​បាន​ការ​កោតសរសើរ​ពី​អ្នក​គាំទ្រ​ជាច្រើន​ទៀត​ផង។


នៅ​ក្នុង​វីដេអូ​ដែលបង្ហោះ​លើ​ instagram តារា​ស្រី​វ័យ ២៦ ឆ្នាំ​កំពុងតែ​ហ្វឹកហាត់​ផ្នែក​ត្រគាក​ដោយ​ទាក់​​ជើង​នឹង​ខ្សែ​ពីរ ជាមួយ​គ្រូ​បង្វឹក​រូប​សង្ហា​ម្នាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តួឯក​ស្រី​រឿង «ភរិយា​បណ្ដូល​ចិត្ត» ក៏​បាន​ជុំរុញ​ឲ្យ​ប្រជាជន​ទាំងអស់​នាំ​គ្នា​​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​មាន​សុខភាព​ល្អ និង​កាយ​សម្បទា​រឹងមាំ។




តារា​ស្រី​កូន​កាត់​ថៃ-អង់គ្លេស​រូប​នោះ​ក៏​បាន​និយាយ​​ថា «ទម្រាំ​តែ​ទទួល​បាន​លទ្ធផល​បែប​នេះ​ធ្វើឲ្យ​ខ្ញុំ​ឈឺ​រហូត​ដល់​យំ​ទៀត​ផង»។ Bella Ranee Campen ក៏​បាន​បន្ត​ទៀត​ថា​ពេល​ឥឡូវ​នេះ​មាន​នាង​រូបរាង​ស្លីម​ជាង​មុន និង​មាន​សាច់​ដុំ 6 Packs នៅ​ក្បាលពោះ​ទៀត​ផង។



ប្រភព៖ http://kanha.sabay.com.kh/


loading...