Wednesday, December 14, 2016

របៀបទាញយកវីដេអូពី Youtube រាប់ពាន់វីដេអូតែម្តងដែលចំណាយពេលត្រឹមតែ 1 នាទីប៉ុននោះ (មានវីដេអូ)

ជាធម្មតានៅពេលដែលអ្នកចង់ទាញយកវីដេអូពីគេហៈទំព័រ Youtube នោះអ្នកតែងតែទាញយកវាម្តងមួយៗ តែចុះបើអ្នកចង់ទាញយកវីដេអូ ១០ នោះអ្នកត្រូវអង្គុយចុចដើម្... thumbnail 1 summary

ជាធម្មតានៅពេលដែលអ្នកចង់ទាញយកវីដេអូពីគេហៈទំព័រ Youtube នោះអ្នកតែងតែទាញយកវាម្តងមួយៗ តែចុះបើអ្នកចង់ទាញយកវីដេអូ ១០ នោះអ្នកត្រូវអង្គុយចុចដើម្បីទាញយកវា ដប់ដងដែរ  ចុះបើសិនជាអ្នកចង់ទាញយកវីដេអូចំនួន ១០០០ វីដេអូ គឺអ្នកប្រហែលជាគ្រុនហើយ គ្រាន់តែលឺដូចច្នេះ។ តាមពិតទៅគឺមិនជាពិបាកប៉ុន្មានទេ អោយតែវីដេអូនោះនៅក្នុង Playlist តែមួយ។
ខាងក្រោមនេះគឺជាវិធីទាញយក ៖

    • សូមទាញយកកម្មវិធី 4K video dowonloader 
    • សូមពន្លាវាចេញមកក្រៅ ឬអ្នកអាចចុចដំណើរការតែម្តងដូចក្នុងវីដេអូក៏បានដែរ
    • បន្ទាប់មកអ្នកត្រូវតម្លើងវា (សូមមើលនៅក្នុងវីដេអូខាងក្រោម)
  • បន្ទាប់មកសូមចូលទៅកាន់គេហៈទំព័រ Youtube ដោយធ្វើការស្វែងរកនូវវីដេអូ Playlist
  • បន្ទាប់មកសូម Past ចូលទៅកម្មវិធី 4K video downloader ហើយចុចលើ Play list ដូចរូបខាងក្រោម
  • បន្ទាប់មកអ្នកត្រូវរង់ចាំវា បន្តិចនោះវានឹងចេញនូវផ្ទាំងមួយទៀតសម្រាប់អោយអ្នកធ្វើការជ្រើសរើស។
  • បើសិនជាអ្នកចង់ទាញយកជាវីដេអូ សូមចុចលើវីដេអូ
  • បើសិនជាអ្នកចង់បានវីដេអូអោយច្បាស់បន្តិច សូមចុចលើ Video Quality កាន់តែធំកាន់តែល្អ
  • អ្នកអាចជ្រើសរើសកន្លែងសម្រាប់ ផ្ទុកនូវវីដេអូបាន ដោយចុចលើប៊ូតុង …
  • បន្ទាប់មកអ្នកត្រូវចុចលើប៊ូតុង Download ជាការស្រេច។
  • វាអាចទាញយកវីដេអូដោយស្វ័យប្រវត្ត ដោយអ្នកពុំចាំបាច់ខ្វល់ពីវាឡើយ ។
  • ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

    បើសិនជាប្រិយមិត្តមានចម្ងល់អាចបញ្ចេញយោបល់ខាងក្រោមបាន។
    ប្រភព៖ khmerwonder.net


loading...