Tuesday, December 13, 2016

អីយ៉ា! ឱក សុគន្ធកញ្ញា និង តារាចម្រៀងថៃ Ying lee ត្រៀមលេចមុខលើឆាកតែមួយ

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ នៅទីក្រុងកោះពេជ្រនឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីប្រចាំឆ្នាំធំមួយរបស់   thumbnail 1 summary

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ នៅទីក្រុងកោះពេជ្រនឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីប្រចាំឆ្នាំធំមួយរបស់ 



Tuborg Concert Open for fun ដែលក្នុងកម្មវិធីដ៏ធំនោះមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំព្រះរាជណាចក្រកម្ពុជា និង ថៃ ចូលរួមប៉ះគ្នានឹងបង្កឱ្យកក្រើកឆាកមិនខាន ។

បើតាមប្រភពព័ត៌មានបានឱ្យដឹង នៅថ្ងៃនោះតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា និង តារាចម្រៀងល្បីៗជាច្រើនរូបទៀតមកពីផលិតកម្មរស្មីហង្សមាស និង តារាចម្រៀងថៃអ្នកនាង Ying Lee ម្ចាស់បទ «Your Heart for my Number» ដែលប្រិយមិត្តស្គាល់យ៉ាងច្បាស់នោះ នឹងត្រូវឡើងច្រៀងជាមួយគ្នាលើឆាកតន្ត្រីប្រចាំឆ្នាំដ៏ធំរបស់ការប្រគំតន្ត្រី Tuborg Concert Open for fun នៅថ្ងៃទី ១៧ ខែធ្នូ ខាងមុខនេះ ។

សម្រាប់តារាចម្រៀងថៃ អ្នកនាង Ying Lee នឹងមកដល់ប្រទេសកម្ពុជានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ១៧ ខែធ្នូ វេលាម៉ោង ៧ និង ៣០ នាទីព្រឹកខាងមុខ ។ នេះបើតាមប្រភពព័ត៌មានពីអ្នកនាង Ying Lee តារាចម្រៀងថៃដែលមានស្នាមញញឹមស្រស់ខាងលើ ។

ទន្ទឹមនឹងព្រឹត្តិការណ៍ដែលកំពុងជិតមកដល់នេះ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានព្យាករណ៍ថា ការជួបគ្នារវាងតារាចម្រៀងកម្ពុជា-ថៃ សម្រាប់ព្រឹត្តិការណ៍ដ៏ធំលើកនេះប្រាកដជានឹងកក្រើកមិនខាន ដូច្នេះកុំភ្លេចត្រៀមខ្លួនចូលរួមទស្សនា និង ស្រែកហ៊ោទាំងអស់គ្នានៅទីក្រុងកោះពេជ្រនាថ្ងៃទី ១៦ និង ១៧ ខែធ្នូ ឆ្នាំ ២០១៦ នេះ ៕ 



ប្រភព៖ read.khmernews.today


loading...