Thursday, December 1, 2016

Trailer រឿង «កំពូលល្ងង់ នៅអាស៊ី» ពិតជាទាក់ទាញខ្លាំង (មានវីដេអូ)

គ្រាន់តែចេញ Trailer រឿង «កំពូលល្ងង់នៅអាស៊ី» ជាផ្លូវការភ្លាម គឺមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន នៅតាមបណ្តាញសង្គមនិងមានអ្នកច... thumbnail 1 summary

គ្រាន់តែចេញ Trailer រឿង «កំពូលល្ងង់នៅអាស៊ី» ជាផ្លូវការភ្លាម គឺមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន នៅតាមបណ្តាញសង្គមនិងមានអ្នកចូលមើលយ៉ាងច្រើន ហួសពីការរំពឹងទុក គឺចំនួនអ្នកចូលមើលមានរហូតដល់ទៅរាប់លាននាក់ ។


លោក ឡេង ណាវ៉ាត់ត្រា ដែលជាចាងហ្វាងផលិតកម្ម Galaxy បានឲ្យដឹងថា គ្រាន់តែចេញ Trailer រឿង «កំពូលល្ងង់នៅអាស៊ី» ភ្លាម មានការចូលទស្សនារហូតដល់ទៅជាង ២ លាននាក់ ។ លោក ឡេង ណាវ៉ាត់ត្រា បានបង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងក្លាថា ស្នាដៃថ្មីរបស់ខ្លួននេះ នឹងល្បីល្បាញនិងមានអ្នកគាំទ្រច្រើន សម្រាប់បំណាច់ឆ្នាំ ២០១៦ នេះ ។


គួរបញ្ជាក់ផងដែរថា រឿង «កំពូលល្ងង់នៅអាស៊ី» គឺជាប្រភេទរឿងមនោរសញ្ចេតនា បែបកំប្លែង ដែលមានការចូលរួមសម្តែងពីតារាកំប្លែងជាច្រើនរូប ដូចជា នាយ ពាក់មី និង នាយ គ្រឿន ជាដើម …។ ចំណែកតួឯកស្រីគឺមានការចូលរួមសម្តែងពីស្រីស្អាតវ័យក្មេង រីយ៉ា ។


រឿង «កំពូលល្ងង់នៅអាស៊ី» ត្រៀមនឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត នៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ខាងមុខនេះ ។ សូមទស្សនា Trailer រឿង «កំពូលល្ងង់នៅអាស៊ី» ទាំងអស់គ្នា ៕




ប្រភពពីគេហទំព័រ ប្រជាប្រិយ


loading...