Tuesday, December 13, 2016

មោះមកមើល Trailer របស់រឿង Spider Man (Home Coming) ទាំងអស់គ្នា

ដូចដែលបានសន្យាចឹង ពេលនេះរឿង Spider Man មួយទៀតហើយដែលគ្រោងនឹងចេញនាពេលឆាប់ៗនេះ។  thumbnail 1 summary

ដូចដែលបានសន្យាចឹង ពេលនេះរឿង Spider Man មួយទៀតហើយដែលគ្រោងនឹងចេញនាពេលឆាប់ៗនេះ។ 


វាមិនមានអ្វីដែលត្រូវឆ្ងល់នោះទេ ដោយតួអង្គ Spier Man នេះបានបង្ហាញខ្លួនរួចទៅហើយក្នុងរឿង Captain America: Civil War ជាមួយនឹងភាពកំប្លុកកំប្លែងរបស់គេ ដែលនាំឲ្យអ្នកមើលសើច និងចូលចិត្តគេជាខ្លាំង។

តាមរយៈ Trailer នេះបានបង្ហាញថា ដំបូងគឺមានពួកក្រុមចោរបានចូលទៅលួចលុយក្នុងទូ ATM បន្ទាប់មក Spider Man ក៏ទៅដល់តែគាត់មិនបានធ្វើអីនោះទេដោយរងចាំរហូតដល់ក្រុមចោរនោះប្រមូលលុយអស់សិន បន្ទាប់មកទើប Spider Man និយាយពាក្យឌឺដងប៉ុន្មានម៉ាត រួចក៏ចាត់ការពួកគេតែម្ដងទៅ អ្វីដែលកាន់តែអស់សំណើចនោះគឺក្រុមចោរទាំងនោះពាក់របាំងមុខជាក្រុម Avengers ទៀត។

ដោយឡែករឿង Spider Man: Home Coming នេះនឹងចាក់បញ្ចាំងនៅរោងភាពយន្ដនាថ្ងៃទី07 ខែកក្កដា ឆ្មាំ2017 ខាងមុខនេះ។ សូមរងចាំទស្សនាទាំងអស់គ្នា។



ប្រភព៖ komsan.khmer-note.com


loading...