Tuesday, December 13, 2016

ទូរស័ព្ទ​ទំនើប​ម៉ាក Sharp ចូល​​ប្រឡូក​ទីផ្សារ​ប្រទេស​ថៃ​ជាថ្មី

ក្រុងបាងកកៈ  ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន Sharp បាន​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ទូរស័ព្ទ​របស់​ប្រទេស​ថៃ​សាជាថ្មី​ដែល​លើក​នេះ​ចែកចាយ​ដោយ​ក... thumbnail 1 summary

ក្រុងបាងកកៈ ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន Sharp បាន​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ទូរស័ព្ទ​របស់​ប្រទេស​ថៃ​សាជាថ្មី​ដែល​លើក​នេះ​ចែកចាយ​ដោយ​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ទូរគមនាគមន៍​ឥត​ខ្សែ​តៃវ៉ាន់ Commtiva Technology។
បន្ទាប់ពី​អវត្តមាន​រយៈពេល ៤ ​ឆ្នាំ​ទូរស័ព្ទ​ម៉ាក Sharp នឹង​បន្ត​វត្តមាន​របស់​ខ្លួន​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ទំនើប​ដ៏ចង្អៀត​​មួយ​នេះ។
លោក Narong Kamondetdecha ប្រធាន​​ផ្នែក​លក់​របស់​ក្រុមហ៊ុន Commtiva បាន​ថ្លែង​ថា៖ «ប្រទេស​ថៃ​គឺជា​ប្រទេស​ទី​បី​​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ទូរស័ព្ទ Sharp មាន​វត្តមាន​បន្ទាប់ពី​ប្រទេស​​សិង្ហបុរី និង​ម៉ាឡេស៊ី»។
ក្រុមហ៊ុន Commtiva កាលពី​ដើម​ឆ្នាំ​នេះ​បាន​ចាប់ផ្តើម​លក់​ទូរស័ព្ទ​ទំនើប​ម៉ាក Sharp ក្នុង​​ប្រទេស​ចិន កោះតៃវ៉ាន់ រុស្ស៊ី និង​តំបន់​អាស៊ីអាគ្នេយ៍​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​លក់​ទូរស័ព្ទ​ម៉ូដែល​​នេះ​​នៅ​ឆ្នាំ​ ២០១៥។
លោក Narong បាន​ទទួល​ស្គាល់​ថា​ទីផ្សារ​ទូរស័ព្ទ​ទំនើប​របស់​ប្រទេស​ថៃ​កំពុង​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ដែល​គ្របដណ្តប់​​ដោយ​ទូរស័ព្ទ​របស់​ប្រទេស​​ចិន។
ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ក្រុមហ៊ុន Commtiva ជឿ​ថា​ទីផ្សារ​ក្នុង​ស្រុក​នៅ​តែ​ធំ​គ្រប់គ្រាន់​ដើម្បី​​ទទួល​យក​ទូរស័ព្ទ​ថ្មីៗ​បាន​ជាពិសេស​ទូរស័ព្ទ​ទំនើប​តម្លៃ​ខ្ពស់ និង​មធ្យម​ដែល​មាន​តម្លៃ​ចាប់​ពី ៧០០០ ដល់ ១២ ០០០ ​បាត (​ប្រហែល ៣៣៦ ​ដុល្លារ) ទូរស័ព្ទ​ទំនើប​តម្លៃ​មធ្យម​មាន​ចំនួន ២៥ ​ភាគរយ​នៃ​ការ​លក់​ទូរស័ព្ទ​ទំនើប​សរុប​នៅ​ប្រទេស​ថៃ ចំនួន ១៥ ​លាន​គ្រឿង​នៅ​ឆ្នាំ​នេះ​ហើយ​រំពឹង​ថា​នឹង​កើន​ដល់ ៣០ ​​ភាគរយ​នៅ​ឆ្នាំ​ ២០១៧។
កាលពី​ថ្ងៃ​សៅរ៍​ក្រុមហ៊ុន Commtiva បាន​​ដាក់​បង្ហាញ​ទូរស័ព្ទ​ Sharp ចំនួន​ពីរ​ម៉ូដែល​ក្នុង​​ប្រទេស​នេះ​គឺ​ម៉ាក Sharp M1 និង Sharp Z2។
ទូរស័ព្ទ​ដែល​ប្រតិបត្តិការ​ដោយ​ Android នេះ​មាន​អេក្រង់ ៥,៥ ​អ៊ិញ និង​មាន​តម្លៃ​ពី ៨ ៩៩០ បាត​សម្រាប់ Sharp M1 ដល់ ៩៩៩០ ​បាត​សម្រាប់​ Sharp Z2។
លោក Narong បាន​ថ្លែង​ថា៖ «យើង​មាន​ផែនការ​ចំណាយ ១០ ​លាន​បាត​ដើម្បី​កសាង​ម៉ាក​យីហោ Sharp នៅក្នុង​ប្រទេស​ថៃ​សម្រាប់​រយៈពេល​បី​ខែ​ដើម​ឆ្នាំ ២០១៧»។ លោក​បាន​បន្ថែម​ថា៖ «ទឹកប្រាក់​ចំនួន ១០ ទៅ ២០ ​លាន​បាត​ក្នុង​មួយ​ត្រី​មាស​ទៀត​នឹង​ត្រូវ​ចំណាយ​បន្ថែម​នៅ​ឆ្នាំ​ក្រោយ»៕ 
ប្រភព៖ postkhmer.com


loading...