Thursday, December 1, 2016

ក្រុមហ៊ុន​រថយន្ត Rolls-Royce ផលិត​រថយន្ត​ពិសេស​ស៊េរី Nautical សម្រាប់​ទីផ្សារ​អារ៉ាប់​

ក្រុមហ៊ុន​រថយន្ត Rolls-Royce បានផ្ដល់​ការគោរព​ដល់​លោក Ahmad Ibn Majid ដែលជា​នាវិក​អារ៉ាប់​ដ៏​ល្បីល្បាញ តាមរយៈ​ការផលិត​នូវ​រថយន្ត​ច្នៃ​ដ... thumbnail 1 summary

ក្រុមហ៊ុន​រថយន្ត Rolls-Royce បានផ្ដល់​ការគោរព​ដល់​លោក Ahmad Ibn Majid ដែលជា​នាវិក​អារ៉ាប់​ដ៏​ល្បីល្បាញ តាមរយៈ​ការផលិត​នូវ​រថយន្ត​ច្នៃ​ដ៏​ពិសេស​បំផុត ក្នុង​ចំនួន​កំណត់ ស៊េរី Nautical ដើម្បី​រំ​ឮ​ក​ដល់​ស្នាដៃ​របស់លោក ។

រថយន្ត​ស៊េរី​នេះ ត្រូវបាន​រចនា​ផលិតឡើង​ជាពិសេស​សម្រាប់ តែ​អតិថិជន​នៃ​ប្រទេស​អារ៉ាប់​រួម ហើយ​ឆ្លុះបញ្ចាំង​ពី​សារសំខាន់ នៃ​ទីផ្សារ​នៃ​ប្រទេស​នេះ សម្រាប់​ម៉ាក​យីហោ​រថយន្ត​ដ៏​មហា​ប្រណីត តាមរយៈ​ការផ្ដល់​កិត្តិយស ដល់​វីរបុរស​នៅក្នុង​តំបន់​នោះ​តែម្ដង ។​
​ពាក្យ​ថា Nautical គឺជា​ភាសាឡាតាំង​ដែល​សម្ដៅ​ដល់ អ្នកបើក​ទូកក្ដោង ឬ​នាវិក​លើ​សមុទ្រ ហើយ​រថយន្ត​ស៊េរី Nautical នេះ​ត្រូវបាន​ផលិតឡើង​ដើម្បី​ជាការ​គោរព​ដល់​លោក Ahmad Ibn Majid ជានា​វិក និង​អ្នក​គូស​ផែនទី  ដ៏​ល្បីល្បាញ​របស់​អារ៉ាប់ ។​
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​Abu Dhabi Motors ដែលជា​ភ្នាក់ងារ​រថយន្ត​ច្នៃ​កុំ​ម្ម៉​ង់​បែប Bespoke របស់​ក្រុមហ៊ុន Rolls-Royce ធំជាងគេ​បំផុត​ក្នុង​លោក បន្ត​គូសវាស និង​ផ្ដល់នូវ​រថយន្ត​ពិសេសៗ ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​គិតគូរ​ដល់​អតិថិជន ជា​វរជន​របស់ខ្លួន ហើយ​ស៊េរី Nautical ក៏​ដូច្នោះ​ដែរ ដែល​គិតគូ​ដល់​វិ​រ​បុរស​ជា​អ្នករុករក​ផ្លូវ​សម្រាប់​ពិភព​អារ៉ាប់ ៕
ប្រភពពី៖ dnt-news.com



loading...