Thursday, December 1, 2016

ស្អីគេ! នាង PATTARATIDA មានកូនជាមួយនិងអតីតស្វាមី TONO ទាំងដែលលែងលះគ្នាជាច្រើនឆ្នាំ?

កំសាន្ត ៖ តារាស្រីមេម៉ាយទាំងវ័យក្មេង នាង Tangmo Pattaratida ត្រូវមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយបង្ហោះរូបថតជាច្រើនសន្លឹកជាមួយទារកតូច ប្រៀ... thumbnail 1 summary

កំសាន្ត ៖ តារាស្រីមេម៉ាយទាំងវ័យក្មេង នាង Tangmo Pattaratida ត្រូវមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយបង្ហោះរូបថតជាច្រើនសន្លឹកជាមួយទារកតូច ប្រៀបដូចជាម្តាយនិងកូនស្រី

បង្កើតយ៉ាងចឹង រហូតដល់ក្រុមអ្នកគាំទ្រមានចម្ងល់ជាខ្លាំងថា ហេតុអ្វីបានជាតារាស្រីរូបមានកូនទាំងមិនដែលឃើញពពោះទាល់តែសោះ?

ដោយយោងតាមការបកស្រាយតាមរយៈគេហទំព័រ kapook បានឲ្យដឹងថា ទារកតូចដែលនៅក្នុងដៃរបស់នាង Tangmo Pattaratida មិនមែនជាកូនរបស់នាងជាមួយអតីតស្វាមីលោក Tono pakin ប៉ុន្តែគឺជាកូនស្រីរបស់មិត្តភក្តិជិតដិតរបស់នាងជាមួយនិងអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ដូច្នេះហើយទើបនាងជិតដិតជាមួយទារកតូចនោះយ៉ាងចឹងម្យ៉ាងវិញទៀតរូបនាងផ្ទាល់ក៏ស្រលាញ់និងចូលចិត្តក្មេងដែរ ។

ក្រោយពីទទួលបានការបកស្រាយយ៉ាងជាក់លាក់អំពីរឿងនេះបានធ្វើឲ្យមហាជនលែងមានចម្ងល់អំពីរឿងនេះទៀត ហើយក៏ងាកមកចាប់អារម្មណ៍ជាមួយនិងទារកតូចដ៏គួរឲ្យស្រលាញ់នេះ ។
តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតនិងវីដេអូរបស់នាង Pattaratida ថាតើនាងស្រលាញ់និងចូលចិត្តក្មេងខ្លាំងប៉ុនណា ៕ 
ប្រភពពីទំព័រ៖ todaysharing.com








loading...