Wednesday, December 14, 2016

ម៉ូដែលទូរស័ព្ទថ្មីរបស់រាមច្បង Nokia D1C មានតម្លៃត្រឹមតែ 150$-200$ តែប៉ុណ្ណោះ

ដូចអ្វីដែលយើងធ្លាប់បាននិយាយពីមុនអញ្ចឹង អ្នកទាំងអស់គ្នានឹងបានឃើញនូវកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia សារជាថ្មីម្ដងទៀតនៅក្នុង មហាសន្និបាតទ... thumbnail 1 summary

ដូចអ្វីដែលយើងធ្លាប់បាននិយាយពីមុនអញ្ចឹង អ្នកទាំងអស់គ្នានឹងបានឃើញនូវកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia សារជាថ្មីម្ដងទៀតនៅក្នុង មហាសន្និបាតទូរស័ព្ទពិភពលោក នៅខែកុម្ភៈ ឆ្នាំ2017 ខាងមុខនេះ ដែលម៉ូដែលថ្មីរបស់ Nokia នេះនឹងត្រូវបានដាក់ឈ្មោះថា Nokia D1C។ សម្រាប់ D1C នេះនឹងត្រូវបានរចនាឡើងពីរប្រភេទផ្សេងគ្នា ដោយមួយប្រភេទដែលមានទំហំ RAM 2GB នឹងមានតម្លៃត្រឹមតែ 150$ តែប៉ុណ្ណោះ រីឯមួយប្រភេទទៀតដែលមានទំហំ RAM 3GB មានតម្លៃប្រមាណជា 200$។

សម្រាប់ម៉ូដែលរបស់ Nokia ដែលមានតម្លៃ 150$ ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ទំហំ 5អ៊ីញ កម្រឹតបង្ហាញរូបភាព Full HD 1920 x 1080 Pixels និងកាមេរ៉ាក្រោយទំហំ 13Megapixel។ សម្រាប់ម៉ូដែលដែលមានតម្លៃ 200$ វិញត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីញ និិងកាមេរ៉ាក្រោយ 16Megapixel។ សម្រាប់លក្ខណៈពិសេសផ្សេងទៀត យើងពុំទាន់ទទួលបានឡើយ។
Nokia D1C នឹងរត់ដោយបន្ទះឈីប Qualcomm Snapdragon 430 និងមាន  GPU  Adreno 505 បន្ថែមទៀតដែលជំនួយឲ្យទូរស័ព្ទដំណើរការរិតតែលឿន។ D1C នឹងមានកាមេរ៉ាមុខទំហំ 8megapixel និងអង្គផ្ទុកទិន្នន័យ 16GB ជាមួយនឹងប្រព័ន្ធដំណើរការ Android 7.0 Nougat។

យើងសង្ឈឹមថា ការចូលខ្លួនប្រឡូកក្នុងទីផ្សារស្មាតហ្វូនសារជាថ្មីរបស់ក្រុមហ៊ុន Nokia នេះ នឹងទទួលបានលទ្ធផលល្អ ហើយហ្វេនរបស់ N0kia គួរចាប់យកឳកាសនេះឲ្យបានល្អ។

ប្រភព៖ khmer-note.com


loading...