Thursday, December 1, 2016

ទាល់តែ​បានឃើញ​ផ្នែក​ខាងក្នុង​របស់ MERCEDES-BENZ SPRINTER បានដឹងថា​ញាក់សាច់​

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តទំនើប និង ប្រណីត Mercedes នៅរដ្ឋកាលីហ្វ័រញ៉ា  thumbnail 1 summary

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តទំនើប និង ប្រណីត Mercedes នៅរដ្ឋកាលីហ្វ័រញ៉ា 

(California) សហរដ្ឋអាមេរិកបានបង្ហាញប្រភេទរថយន្ត VIP ផ្ទាល់ខ្លួនមួយគ្រឿងទៀតដែលជាម៉ូដែលចុងក្រោយបង្អស់របស់ Mercedes-Benz Sprinter ដើម្បីបង្ហាញដល់ពិភលោកឲ្យបានដឹងពីការរីកចម្រើនរបស់ក្រុមហ៊ុនខ្លួននាឆ្នាំ ២០១៦ នេះ ។

ប្រភេទរថយន្ត VIP ផ្ទាល់ខ្លួននេះដែរអាចផ្ទុកអ្នកដំណើរចំនួន ៦ នាក់ ដោយផ្នែកខាងក្នុងប្រើប្រាស់ជាមួយបចេ្ចកវិជ្ជាបញ្ជាពីចម្ងាយមួយចំនួនដូចជា ប្ដូរប្រព័ន្ធភ្លើង ប្ដូរសីតុណ្ហភាព និង កៅអីជាដើម ។ នៅក្នុងរថយន្តមានផ្ទាំង LCD ទំហំ ៤០ អ៊ីញដើម្បីបង្ហាញព័ត៌មានមួយចំនួននៅក្នុងកម្រិតរូបភាព 4K មិនតែប៉ុណ្ណោះថែមទាំងបំពាក់ប្រព័ន្ធ Wifi មានល្បឿនលឿនបំផុតទៀតផងដើម្បីឲ្យអ្នកដំណើរកាន់តែមានអារម្មណ៍ពិសេស ។

ជាមួយគ្នានេះដែរ Mercedes-Benz Sprinter ម៉ូដែលថ្មីនេះបានភ្ជាប់មកជាមួយបច្ចេកវិជ្ជាទំនើបៗមួយចំនួនទៀតដូចជា មានភ្ជាប់ប្រព័ន្ធ GPS ដែលអាចប្រើប្រាស់ជាមួយ Smartphone បានទៀតផង ហើយចំពោះតម្លៃរបស់វាគឺប្រហែល ៤០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក (តម្លៃទីផ្សារអន្តរជាតិ) ៕







ប្រភពពីទំព័រ៖ todaysharing.com


loading...