Thursday, December 1, 2016

បុគ្គលរូបនេះធ្វើឱ្យបទចម្រៀងរបស់ Lady Gaga ត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយនៅប្រទេស​ចិន

ជំ នួបរវាងអ្នកចំរៀងសិចស៊ី នាង Lady Gaga ជាមួយសម្តេចសង្ឃ Dalai Lama កាលពីថ្ងៃចន្ទ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ចិន។ ចំពោះបញ្ហានេះចិនបាន... thumbnail 1 summary

ជំនួបរវាងអ្នកចំរៀងសិចស៊ី នាង Lady Gaga ជាមួយសម្តេចសង្ឃ Dalai Lama កាលពីថ្ងៃចន្ទ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ចិន។ ចំពោះបញ្ហានេះចិនបានរឹតបន្តឹងការចែកចាយចំរៀងរបស់តារារូបនេះនៅតាមបណ្តាញអ៊ីនធែរណែតនៅក្នុងប្រទេសរបស់ខ្លួន។

នៅថ្ងៃនេះ (២៩មិថុនា) បណ្តាញសារព័ត៌មានរដ្ឋរបស់ចិនបានចាត់វិធានការចំពោះរឿងនេះ ដោយបានសរសរបទវិចារណកថាមួយមានចំណងជើងថា តើ Lady Gaga ជាមនុស្សល្ងង់ខាងផ្នែកនយោបាយ ឬការធ្វើនេះ គ្រាន់ជាការធ្វើឱ្យមានការភ្ញាក់ផ្អើល? តារាចំរៀងរូបនេះ រងការចោទប្រកាន់ថាខ្វះការយល់ដឹងនិងមានការយល់ខុសពីបញ្ហានយោបាយរបស់ចិន។

នៅក្នុងបទវិចារណកថានេះ បានលើកឡើងថា Gaga បានទទួលភាពជោគជ័យគ្រប់គ្រាន់ពេកហើយនៅក្នុងទីផ្សារលោកខាងលិច ប៉ុន្តែនាងបានធ្វើឱ្យខូចទីផ្សាររបស់ខ្លួននៅចិន។ នេះប្រហែលជាមូលហេតុមួយដែលនាងមានកិច្ចសន្ទនាជាមួយសម្តេចសង្ឃដាឡៃឡាម៉ា ដែលមិនបានគិតដល់អារម្មណ៍របស់ប្រជាជនចិន។

តារាចំរៀងវ័យ ៣០ឆ្នាំរូបនេះ មានភាពឯករាជ្យរបស់ខ្លួន ប៉ុន្តែមិនមានបទពិសោធន៍ក្នុងរឿងនយោបាយនោះទេ។ ប្រជាជនចិនជាច្រើនបានស្តាប់ចំរៀងរបស់នាង ហើយក៏មានប្រិយមិត្តច្រើនអ្នកដែរ ដែលចូលចិត្តស្តាប់ចំរៀងរបស់នាង។ នៅក្នុងហេតុផលនយោបាយ Gaga មិនមានអ្វីដែលធ្វើឱ្យប៉ះពាល់ដល់សង្គមចិននោះទេ។ ក្នុងហេតុការណ៍ដែលនាងបានជួបសន្ទនាជាមួយសម្តេចសង្ឃដាឡៃឡាម៉ានេះ បានធ្វើឱ្យនាងបាត់បង់ប្រជាប្រិយភាពពីអ្នកគាំទ្រនៅចិនរបស់នាង ជាពិសេសនោះបទចម្រៀងរបស់នាងទាំងអស់ត្រូវបានរដ្ឋាភិបាលចិនហាមឃាត់មិនឱ្យចាក់ផ្សាយនៅក្នុងប្រទេសចិនទៀតឡើយ៕

ប្រភព ៖ qz.com




loading...