Thursday, December 1, 2016

អ្នកប្រើ IPHONE សូមកុំបើកមើល E-MAIL ប្រភេទនេះឲ្យសោះ បើមិនចង់ស៊យធំ

ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងអ៊ីនធឺណិត មានជនខិលខូចមួយចំនួនក៏កំពុងតែបានប្រើប្រាស់វិធីជាច្រើន thumbnail 1 summary

ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងអ៊ីនធឺណិត មានជនខិលខូចមួយចំនួនក៏កំពុងតែបានប្រើប្រាស់វិធីជាច្រើន

ដើម្បីបោកបញ្ឆោតយកប្រាក់ ឬដើម្បីគោលបំណងផ្សេងៗពីសំណាក់អ្នកប្រើប្រាស់ បណ្តាញអ៊ីនធឺណិតរាប់លានអ្នកផងដែរ។ ជាក់ស្តែងការពីពេលថ្មីនេះ មានការបោកបន្លំមួយដែល ជនខិលខូចបានផ្ញើរ E-mail ក្លែងក្លាយដោយបន្លំជា E-mail របស់ក្រុមហ៊ុន Apple ហើយក្នុង E-mail ក្លែងក្លាយនោះបានសរសេរថា លោកអ្នកបានទិញបទចម្រៀងពី iTunes Store ហើយវាតម្រូវឲ្យលោកអ្នកបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាច្រើន។
តាមការពិតជនខិលខូចមានបំណងចង់បានព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ឬលេខសំងាត់របស់លោកអ្នក ដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតផ្សេងៗទៀង ឬដើម្បីតែបញ្ចូលមេរោគទៅក្នុងឧបករណ៍របស់លោកអ្នកតែប៉ុណ្ណោះ។ ដូចនេះបើលោកអ្នកច្បាស់ថា លោកអ្នកមិនបានទិញអ្វី iTunes Store ឬ Apple Store នោះទេ ហើយបានទទួល E-mail ណាដែលសង្ស័យថាក្លែងក្លាយ សូមកុំបើកវាមើល ឬឆ្លើយតមអ្វីឲ្យសោះ ដើម្បីកុំឲ្យចាញ់ល្បិចជនខិលខូច។
សូមចាំថាក្រុមហ៊ុន Apple ពិតប្រាកដ មិនដែលសួររកព័ត៌មានលំអិនពេក ដូចក្នុង E-mail ក្លែងក្លាយនោះទេ។ លោកអ្នកអាចមើលគំរូ E-mail ក្លែងក្លាយដូចក្នុងរូបខាងក្រោមនេះបាន៖

ប្រភពពីទំព័រ៖todaysharing.com




loading...