Thursday, December 1, 2016

​iPhone 8 នឹង​មាន Wireless Charging សាក​ថ្ម​មិន​ប្រើ​ខ្សែ ហើយមាន​តួ​ខ្លួន​ស្រោប​ដោយ​កញ្ចក់​ទំនើប!

របាយការណ៍ថ្មីក្ដៅៗពីគេហទំព័រ 9to5mac ទើបឱ្យដឹងថា iPhone 8 នឹងត្រូវក្រុមហ៊ុន Apple សម្រេចបំពាក់មុខងារសាកថ្មឥតខ្សែ។ នេះបើតាមការវិភាគរបស់អ... thumbnail 1 summary

របាយការណ៍ថ្មីក្ដៅៗពីគេហទំព័រ 9to5mac ទើបឱ្យដឹងថា iPhone 8 នឹងត្រូវក្រុមហ៊ុន Apple សម្រេចបំពាក់មុខងារសាកថ្មឥតខ្សែ។ នេះបើតាមការវិភាគរបស់អ្នកជំនាញ គឺលោក Ming-Chi Kuo មកពីក្រុមហ៊ុនផ្នែកផ្ដល់សុវត្ថិភាព KGI Security។ អ្នកវិភាគរូបនេះបានអះអាងថា ២០១៧ ទូរស័ព្ទ iPhone 8 នឹងរឹតតែទំនើប ជាមួយការបំពាក់មុខងារថ្មីៗមួយចំនួនទៀត ក្នុងនោះរួមមានទាំង Wireless Charging នេះតែម្ដង។


ស៊េរីទូរស័ព្ទ iPhone 8 នឹងត្រូវបានផលិតយ៉ាងទំនើប គឺអាចក្រាលដោយកញ្ចក់នៅផ្នែកខ្នងទូរស័ព្ទ ហើយអាចមានមុខងារសាកថ្មរហ័សឥតប្រើខ្សែ Fast Wireless Charging មកជាមួយ។ ពីពេលមុន អ្នកវិភាគ KGI បានលើកឡើងថា យើងគួរតែរំពឹងទុកថា នឹងមានវត្តមាន iPhone 8 ដល់ទៅ ៣ម៉ូដែលសម្រាប់ឆ្នាំ២០១៧ ខាងមុខ ដើម្បីជួយបន្ថែមការវាយលុកទីផ្សារ ហើយវានឹងជាទាយាទបន្តពី iPhone 7 និង 7 Plus។ ចំណែកម៉ូដែលទី៣ នឹងត្រូវផលិតឡើងឱ្យទំនើប ខុសប្លែកគេបន្តិច ដោយវានឹងមានតម្លៃថ្លៃខ្លាំង ពោលគឺអាចមានអេក្រង់កោងបញ្ឆិត ស្រដៀងនឹង Galaxy S7 Edge អមជាមួយអេក្រង់ទំហំ ៥,៨អ៊ីញ ធំជាង iPhone 8 និង 8 Plus។

ប្រភពដដែលឱ្យដឹងទៀតថា Pegatron អាចជាក្រុមហ៊ុនផ្គត់ផ្គង់ wireless charger សម្រាប់ iPhone ជំនាន់ក្រោយ ខណៈដែល Foxconn កំពុងមមាញឹក ស្រាវជ្រាវបំពាក់អេក្រង់ប្រភេទ AMOLED ដើម្បីប្រាកដថា គ្មានបញ្ហាអ្វី នៅលើ iPhone ស៊េរីឆ្នាំ២០១៧ ខាងមុខ៕

ប្រភព ៖ 9to5mac.com



loading...