Monday, December 12, 2016

បើកុំព្យូរទ័រ Hard Disk ពេញឡើងក្រហមអញ្ចឹងតើត្រូវធ្វើម៉េច? កុំព្រួយចូរធ្វើតាមវិធីមួយនេះ

តើកុំព្យូទ័ររបស់អ្នកធ្លាប់មានទិន្នន័យពេញដែរឬទេ? ទោះបីជាផ្ទៃទំនេររបស់ Hard Disk របស់កុំព្យូទ័រអ្នកមិនទាន់ពេញ ឬក៏មិនធ្លាប់ជួបបញ្ហានេះក៏ដោយ ... thumbnail 1 summary

តើកុំព្យូទ័ររបស់អ្នកធ្លាប់មានទិន្នន័យពេញដែរឬទេ? ទោះបីជាផ្ទៃទំនេររបស់ Hard Disk របស់កុំព្យូទ័រអ្នកមិនទាន់ពេញ ឬក៏មិនធ្លាប់ជួបបញ្ហានេះក៏ដោយ តែត្រូវតែអាន ពីព្រោះនៅថ្ងៃណាមូយនោះគង់តែជួបហើយបើមិនមិនបានតាមដានទេ ពេលនោះមកដល់នឹងមិនដឹងពីគន្លឹះដោះស្រាយ។
មុនដំបូងអ្នកត្រូវដឹងថាតើមូលហេតុអ្វីបានជាវាធ្វើអោយវាពេញ? ចម្លើយនោះគឺវាអាចបណ្តាលមកពី Hard Disk មានបញ្ហា ហើយមួយទៀតនោះគឺបណ្តាលមកពីមានឯកសារច្រើនពេក។
ឥឡូវសូមនិយាយចំពោះតែបញ្ហាទីពីរទេនៅថ្ងៃនេះ។ នៅពេលដែលវាពេញហើយនោះអ្នកត្រូវលុបឯកសារណាដែលគ្មានប្រយោជន៏ចោលអោយអស់សិន។ តើធ្វើដូចម្តេចបានដឹងថាមួយណាជាឯកសារគ្មានប្រយោជន៏? បើសិនជាបកស្រាយអោយចំនោះមិនដឹងជាថ្មើរណារ៉ាយរ៉ាប់អស់នោះទេ តែដំណោះស្រាយល្អនោះគឺប្រើប្រាស់កម្មវិធីដើម្បីសម្អាត។
ជាក់ស្តែងកម្មវិធីនោះវាមានច្រើនទៅទៀត អញ្ចឹងទេ ខ្ញុំសូមលើកយកនូវកម្មវិធីមួយទៅចុះ គឺកម្មវិធីឈ្មោះថា  Wise Disk Cleaner    សូមចុចទីនេះដើម្បីទាញយក 
បន្ទាប់ពីទាញយកបានហើយ អ្នកត្រូវដំឡើងវា សូមធ្វើតាមការណែនាំខាងក្រោម៖
  • បន្ទាប់ពីទាញយកតាមតំណភ្ជាប់ខាងលើហើយនោះអ្នកត្រូវចុចពីរដងលើ Mouse ខាងឆ្វេងដើម្បីតម្លើងកម្មវិធី។

  • បន្ទាប់មកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោមនេះ ហើយបន្ទាប់មកអ្នកត្រូវចុចត្រង់  I accept the agreement ហើយត្រូវចុចលើប៊ូតុង Next ជាបន្តទៀត។
  • បន្ទាប់មកអ្នកត្រូវចុចលើ Decline នេះដើម្បីកុំអោយវាតម្លើងកម្មវិធីមួយទៀតនាំរញ៉ែរញ៉ៃ

  • បន្ទាប់មកត្រូវចុចលើប៊ូតុង Next
  • ពេលតម្លើងចប់សូមចុចលើ Finish ដើម្បីដំណើរការកម្មវិធីតែម្តង

បន្ទាប់ពីអ្នកតម្លើងចប់ហើយ ឥឡូវចូលដល់របៀបប្រើប្រាស់វិញម្តង។ដោយចូលទៅ Common Cleaner Tab បន្ទាប់មកសូមចុច Tick ត្រង់កន្លែង Useless Files In Computer ដូចដែលបង្ហាញក្នុងរូបខាងក្រោម បន្ទាប់មកសូមចុចលើប៊ូតុង Scan។

  • បន្ទាប់ពីស្កេនរួចហើយនោះអ្នកត្រូវចុចលើប៊ូតុង Clean

  • ពេលឃើញរូបខាងក្រោមនេះហើយបានន័យថា កុំព្យូរទ័ររបស់អ្នកត្រូវបានសម្អាតឯកសារដែលគ្មានប្រយោជន៏ចោលហើយ។

ហើយអ្នកត្រូវចូលទៅ មើលទំហំ Hard Disk របស់អ្នក តើនៅពេញទៀតអត់? បើសិនជាវានៅតែពេញសូមរង់ចាំគន្លឹះពិសេសមួយទៀតដែលយើងនឹងលើកយកមកជម្រាបជូននាពេលក្រោយទៀត។ ហើយសូមបញ្ជាក់ថាវិធីសាស្ត្រខាងលើនេះមិនត្រឹមតែសម្អាតឯកសារដែលគ្មានប្រយោជន៏បានប៉ុននោះទេ តែវាក៏អាចជួយអោយកុំព្យូរទ័របស់អ្នកមានដំណើរការលឿនជាងមុនផងដែរ។
មានសំណួរឬមានចម្ងល់ណាមួយសូមសួរជាសំណូរនៅខាងក្រោម៕
ប្រភព៖ khmerwonder.net




loading...