Sunday, December 11, 2016

Dortmund តាមស្មើ Real ឯ Porto និង Sevilla ទៅ​វគ្គបន្ត

ក្រុងប៉ារីស:  ក្រុម Borussia Dortmund បានបង្កើត​កំណត់ត្រា​នៃការ​រក​គ្រាប់បាល់​ថ្មីមួយ​ក្នុង​ក្របខ័ណ្ឌ Champions League ក្រោយពី​បានបញ្ចប... thumbnail 1 summary

ក្រុងប៉ារីស: ក្រុម Borussia Dortmund បានបង្កើត​កំណត់ត្រា​នៃការ​រក​គ្រាប់បាល់​ថ្មីមួយ​ក្នុង​ក្របខ័ណ្ឌ Champions League ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​នឹងក្រុម Real Madrid 


កាលពី​ថ្ងៃពុធ ស្របពេល​ក្រុម FC Porto និង Sevilla បានឈ្នះ​កៅអី​ដែល​នៅសល់ ២ ចុងក្រោយ​ទៅកាន់​វគ្គ ១៦ ក្រុម។
ក្រុម Dortmund បានបញ្ចប់​ដោយ​ការឈរ​នៅលើ​កំពូល​តារាង​នៃពូល F ក្រោយពី​បានធ្វើការ​វាយបក​ដេញតាម​ពីក្រោយ​ក្នុង​លទ្ធផល ២-០ នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយនេះ ដើម្បី​ធ្វើឲ្យ​ក្រុម Real ត្រូវជួប​ការប្រកួត​ដ៏​លំបាក​ក្នុងវគ្គ​បន្ទាប់​ក្នុងការ​ឈានទៅ​វគ្គ ៨ ក្រុមចុងក្រោយ។
Marco Reus បានក្លាយ​ជាតារា​ឆ្នើម​នៅ​ជិត​បញ្ចប់​ការប្រកួត​នាកីឡដ្ឋាន Santiago Bernabeu ក្រោយពី​រក​គ្រាប់​បាល់​តាមស្មើ​នៅ​រយៈពេល ២ នាទី​ចុងក្រោយ។ គ្រាប់​បាល់​ស៊ុតបញ្ចូលទី ២ គ្រាប់ពី​សំណាក់​ខ្សែប្រយុទ្ធ Karim Benzema ហាក់ដូចជា​បាន​ជួយឲ្យ Real ត្រូវ​ឡើងឈរ​ពីលើ​ក្រុម​របស់​អាល្លឺម៉ង់ ទៅហើយ ប៉ុន្តែ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានកាត់​បន្ថយការ​ដេញតាម​ពីក្រោយ មុននឹង Reus បានរក​គ្រាប់បាល់​បំប៉ោង​សំណាញ់ទី​ដើម្បី​តាមស្មើ។
Dortmund រកបាន​គ្រាប់​បាល់​សរុប​ចំនួន ២១ គ្រាប់ក្នុង​យុទ្ធនា​ការចែក​ពូល​របស់​ពួកគេ ដែលជា​ចំនួន​នៃការរក​គ្រាប់​បាល់​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ​នេះ។ Sevilla បាន​ឈានទៅ​ប្រកួតវគ្គ ១៦ ក្រុម​ចុងក្រោយ​ជា​លើកទី ១ ក្នុង​រយៈពេល ៧ ឆ្នាំ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹកដីក្រុម Lyon។
ក្រុម Leicester City ដែល​បានឈ្នះ​កៅអី​ទៅ​វគ្គបន្ត​រួចជាស្រេច​ក្នុងនាម​ជាក្រុម​ឈរលេខ ១ ក្នុងពូល G ក្នុង​រដូវកាល​ជាលើកទី ១ របស់គេ​ក្នុង​យុទ្ធនាការ​នេះ បានរង​បរាជ័យ​ជា​លើកទី ១ របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ​នេះ ក្រោយពី​បានរង​បរាជ័យ ៥-០ នៅលើ​ទឹកដី​ក្រុម Porto ដែល​បាន​ទៅវគ្គ​បន្តក្នុង​នាមជា​ក្រុមឈរ​លេខ ២ ក្នុងពូល៕

ប្រភព៖ postkhmer.com


loading...