Tuesday, December 13, 2016

អុីរ៉ង់ ​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​យន្ត​ហោះ​ Boeing ៨០ ​គ្រឿង

ក្រុង​តេហេរ៉ង់ៈ  ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​អាមេរិក Boeing ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ អាទិត្យ​ថា ក្រុម​ហ៊ុន Iran Air បាន​បញ្ចប់​កិច្ច​ព្រម​... thumbnail 1 summary

ក្រុង​តេហេរ៉ង់ៈ ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​អាមេរិក Boeing ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ អាទិត្យ​ថា ក្រុម​ហ៊ុន Iran Air បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​ទិញ​យន្ត​ហោះ ៨០​គ្រឿង​ពី​ក្រុម​ហ៊ុន​ខ្លួន ​ខណៈ​ដែល​​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​នេះ​​កំពុង​ផ្លាស់​ប្តូរ​​យន្តហោះ​ចាស់ ៗ​​របស់​ខ្លួន​ទោះ​បីជា​មាន​ការ ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ក្តី​។
ក្រុម​ហ៊ុន​ Boeing បាន​ឲ្យ​ដឹងថា ​កិច្ច​ព្រម​ព្រៀង​ដែល​ជា​កិច្ច​ព្រម​ព្រៀង​លើក​ដំបូង​របស់​ប្រទេស​អុីរ៉ង់​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​អាមេរិក​នេះ​ចាប់​តាំង​ពី​បដិវត្តន៍​អ៊ិស្លាម​ឆ្នាំ​១៩៧៩​មក​ មាន​តម្លៃ​ ១៦,៦​ពាន់​លាន​ដុល្លារ ​(​១៥,៧​ពាន់​លាន​អឺរ៉ូ​)។
លោក Farhad Parvaresh ​ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន Iran Air ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​មន្ដ្រី​ក្រុម​ហ៊ុន Boeing ​នៅ​ទីក្រុង​តេហេរ៉ង់​បាន​ឲ្យ​ដឹង​ថា៖ «​យន្ត​ហោះ​ ៥០​ គ្រឿង​គឺ​ជា​យន្ត​ហោះ Boeing 737 និង ​៣០​គ្រឿង​ផ្សេង​ទៀត​គឺ​យន្ត​ហោះ​ចម្ងាយ​ឆ្ងាយ Boeing ​777 ដែល​នឹង​ត្រូវ​បាន​ចែក​ចាយ​ដល់​ក្រុម​ហ៊ុន​ Iran Air ក្នុង​អំឡុង​ពេល​១០​ឆ្នាំ​»។
ខណៈ​មាន​ការ​រំពឹង​ថា រដ្ឋាភិបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ចាត់​វិធានការ​តឹង​រឹង​លើ​អុីរ៉ង់ ហើយ​ថ្មី​នេះ​តំណាង​រាស្រ្ត​អាមេរិក​បាន​បោះ​ឆ្នោត​​សម្រេច​បន្ត​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​លើ​ប្រទេស​នេះ​ ​​ក្រុម​ហ៊ុន​ Boeing បាន​បញ្ជាក់​ពី​ឱកាស​ការងារ​របស់​កិច្ច​ព្រម​ព្រៀង​នេះ​។
ក្រុម​ហ៊ុន Boeing ​បាន​ឲ្យដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​​ព័ត៌​មាន​មួយ​ថា​៖ «​ការ​យល់​ព្រម​​នៅ​ថ្ងៃ​នេះ​នឹង​គាំទ្រ​ដល់​ការងារ​រាប់​ម៉ឺន​របស់​អាមេរិក​ដោយ​ផ្ទាល់​រួម​ជា​មួយ​នឹង​ការ​ផលិត​ ​និង​ការ​ចែកចាយ​យន្តហោះ​​ 777-300ERs និង​ការ​ងារ​ជិត ​១០០ ០០០ កន្លែង​ក្នុង​ចរន្ត​តម្លៃ​​ការ​ផលិត​យន្ត​ហោះ​អាមេរិក​សម្រាប់​រយៈ​ពេល​ពេញ​លេញ​នៃ​ការ​ចែក​ចាយ​នេះ»​៕
ប្រភព៖ postkhmer.com


loading...