Friday, December 9, 2016

គ​.​ជ​.​ប​ នឹង​ទទួល​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ខែមីនា​ឆ្នាំ​២០១៧

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ឲ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ... thumbnail 1 summary


​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ឲ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២០១៧​ គ​.​ជ​.​ប​នឹង​ចាប់​ទទួល​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​




​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ ធ្នូ​ បាន​បញ្ជាក់​ថា​ ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដូចនេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ គ​.​ជ​.​ប​ បាន​បើក​កិច្ចប្រជុំ​ ពិភាក្សា​យ៉ាង​លម្អិត​កាលពី​ថ្ងៃ​ទី​ ០៥​ ធ្នូ​ ក្រោម​អធិបតីភាព​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គ​.​ជ​.​ប​។​
​កិច្ចប្រជុំ​នោះ​ មាន​បៀ​ប​វារៈ​ចំនួន​ពីរ​ ទី​១​ ស្ដី​ពី​ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អាណត្ដិ​ទិ​ ០៤​ ឆ្នាំ​២០១៧​ និង​ទី​២​ ផែនការ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អាណត្ដិ​ទី​ ០៤​ ឆ្នាំ​ ២០១៧​។​ ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​នេះ​ គ​.​ជ​.​ប​ បាន​សម្រេច​ជ្រើស​យក​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ ខាង​មុខ​ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ អាណត្តិ​ទី​៤​ ចំណែក​ការ​រាប់​សន្លឹក​ឆ្នោត​ ក៏​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​នោះ​ដែរ​។​
​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​បន្ត​ទៀត​ថា​ គ​.​ជ​.​ប​ បាន​សម្រេច​ឲ្យ​គណបក្ស​នយោបាយ​ធ្វើការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ រយៈពេល​ ១៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ដល់​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៧​។​​ប្រជាជន​ដែល​មានឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧​ មាន​៧​លាន​ ៨​សែន​នាក់​៕​


ប្រភព៖ read.khmernews.today


loading...