Tuesday, December 13, 2016

រូបថត​ដុំពពក​មូល​ដូចបាល់ ​នៅជប៉ុន​ បង្កការ​ភ្ញាក់ផ្អើល​ជាខ្លាំង

ក្រុងតូក្យូ:  អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ធ្វីធើរ​ឈ្មោះ @pmxpvrtmx (Poppy) បាន​បង្ហោះ​រូបថត​ដុំពពក​មូល​ដូចបាល់​យ៉ាង​ចម្លែក​ភ្នែក ដែល​រស... thumbnail 1 summary

ក្រុងតូក្យូ: អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ធ្វីធើរ​ឈ្មោះ @pmxpvrtmx (Poppy) បាន​បង្ហោះ​រូបថត​ដុំពពក​មូល​ដូចបាល់​យ៉ាង​ចម្លែក​ភ្នែក ដែល​រសាត់​លើ​ផ្ទៃមេឃ​ពីដំបូលផ្ទះ​របស់លោក​នៅ​តំបន់ ហ្វូជីសាវ៉ា​ទីក្រុង​កាណាហ្គាវ៉ា ប្រទេស​ជប៉ុន។
រូបថត​ដុំពពក​មូល​ដូចបាល់ ពិតៗ​មិនមែន​ប្រើ​បច្ចេកទេស​កាត់នេះ​បាន​បង្កភាព​ទាក់ទាញ​យ៉ាងខ្លាំង។ ម្ចាស់​រូបថត​បាន​សរសេរថា៖ «នៅពេលដែល​ខ្ញុំសម្លឹង​ទៅមេឃ ចេញពី​បង្អួច​រថយន្ត ខ្ញុំ​ស្រាប់តែ​ឃើញ​ដុំពពក​ពណ៌ស​មូល​ដូចបាល់​ល្អឥតខ្ចោះ ធ្វើ​ឲ្យខ្ញុំ​ស្រូត​ទាញទូរស័ព្ទ​ថតរូបភ្លាម​តែម្ដង»។
យ៉ាងណាមិញ នារី​ជាម្ចាស់​រូបថត​បាន​សម្ដែង​ការសោកស្ដាយ​ថា៖ «តាមពិតទៅ​ដំបូង​ឡើយ ដុំពពក​វារឹតតែ​មាន​រាងមូល​ល្អជាង​នេះទៅទៀត តែ​ខ្ញុំថត​មិនទាន់»។
អ្នកជំនាញ​ផ្នែក​បរិយាកាស​បាន​ពន្យល់ថា ដុំពពក​មូលល្អ​ដូច្នេះ​ជាបាតុភូត (Roll Cloud) ដែល​កកើត​ដោយសារតែ​រលក​ខ្យល់ គួបផ្សំ​នឹងតំបន់​ភូមិសាស្ត្រ​ជាសណ្ឋាន​ដីភ្នំ។ វាក៏អាច​កកើត​ពីបន្សំ​ខ្យល់​ត្រជាក់​ច្រើន​ពីតំបន់​សមុទ្រ​ផងដែរ៕
ប្រភព៖ postkhmer.com


loading...