Monday, December 12, 2016

មេសុនខមួយក្បាល ប្រថុយជីវិតជួយសង្គ្រោះកូនតូចពីគ្រោះថ្នាក់អគ្គិភ័យ ហើយលទ្ធផលចុងក្រោយ…

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានរំជួលចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេមិនបានរំពឹងទុកចំពោះសត្វសុនខមួយក្បាល   thumbnail 1 summary

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានរំជួលចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេមិនបានរំពឹងទុកចំពោះសត្វសុនខមួយក្បាល 

ដែលបានប្រថុយជីវិតជួយសង្គ្រោះកូនតូចមានអាយុ 10 ថ្ងៃរបស់ខ្លួនក្នុងអំឡុពេលមាអគ្គិភ័យឆាបឆេះ។
ភ្លើងបានឆាបឆេះយ៉ាងខ្លាំងនៅផ្ទះម្ចាស់របស់វាដែលនៅក្នងតំបន់ Santa Rosa de Temuco ប្រទេសឈីលី ដែលលវាបង្ករឡើងដោយសារតែមានការបំផ្ទុះគ្រាប់បែកអត្តឃាត​នៅក្នុងរថយន្តមួយ។


បន្ទាប់មកសុនខញីមួយក្បាលមានឈ្មោះ Amanda ដែលទើបនឹងសម្រាលកូនបានថ្មីៗ រត់ចូលទៅក្នុងអណ្តាតភ្លើងដែលកំពុងតែមានភ្លើងឆេះផ្ទះ ហើយបានពាំកូនរបស់វាម្តងមួយៗយ៉ាងប្រញ៉ាប់រហូតដល់អស់តែម្តង។បន្ទាប់ពីជួយសង្គ្រោះកូនរបស់វាហើយ វាក៏នៅអង្គុយនៅក្បែរដើម្បីយាមកូនរបស់ខ្លួន ដើម្បីការពារនិងកុំអោយកូនរបស់វាខ្លាចទៀតផង។

នៅពេលក្រោយមានការជួយអន្តារគមន៏ពីអ្នកបាញ់ទឹកពន្លត់ សុនខញីមួយក្បាលនេះត្រូវបានម្ចាស់របស់វានាំយកទៅព្យាបាលនៅពេទ្យសត្វតែអកុសលចុងក្រោយវាបានស្លាប់ដោយសាររលាកខ្លាំងពេក។
លោក  Felipe Lara ដែលជាអ្នកជំនាញផ្នែកពេទ្យសត្វបានប្រាប់គេហៈទំព័រ soychile ថា Amanda (ឈ្មោះរបស់សុនខញី) នៅតែការពាររារាំងកូនរបស់ខ្លួននៅពេលដែលម្ចាស់របស់វាព្យាយាមយកមកព្យាបាល។
នេះគឺជារឿងហេតុដែលគួរអោយសង្វេគជាទីបំផុត ដែលត្រូវបានមនុស្សជាច្រើននិយាយថាវាគឺជាសត្វឆ្កែដ៏មានចិត្តក្លាហានបំផុតដែលហ៊ានបូជាជីវិតដើម្បីជួយសង្គ្រោះកូនខ្លួន៕
ប្រភព៖ khmerwonder.net


loading...