Wednesday, December 14, 2016

ចៅហ្វាយចិត្តល្អចំណាយលុយកន្លះលានដុល្លារ នាំបុគ្គលិកទៅដើរលេងកោះម៉ាឌីវ (មានវីដេអូ)

បុគ្គលិកមួយចំនួនមិនចូលចិត្តចៅហ្វាយនាយរបស់ខ្លួនទេ ព្រោះតែគាត់តឹងតែងជាមួយការងារខ្លាំងពេក thumbnail 1 summary

បុគ្គលិកមួយចំនួនមិនចូលចិត្តចៅហ្វាយនាយរបស់ខ្លួនទេ ព្រោះតែគាត់តឹងតែងជាមួយការងារខ្លាំងពេក

ឬក៏ឲ្យធ្វើការងារច្រើនដោយគ្មានការលើកទឹកចិត្ត ការសរសើ ការយកចិត្តទុកដាក់ និងប្រាក់រង្វាន់បន្ថែមជាដើម។ តែបុគ្គលិកក្នុងក្រុមហ៊ុនខាងក្រោមនេះ ពិតជាមានសំណាងណាស់ព្រោះត្រូវបានចៅហ្វាយចំណាយលុយ ៥០០ ០០០ ដុល្លាអាមេរិករៀបចំដំណើរកំសាន្តមួយសម្រាប់ពួកគេ។

ចៅហ្វាយចិត្តល្អរូបនេះមានឈ្មោះថា Chatri Sityodtong ហើយក្រុមហ៊ុនរបស់គាត់មានឈ្មោះថា Evolve MMA (ជាក្រុមហ៊ុនផ្តល់សេវាហាត់ប្រាណ) ស្ថិតនៅក្នុងប្រទេសសិង្ហបុរី។ ហើយដើម្បីជាការថ្លែងអំណរគុណចំពោះការរីកចំរើនរបស់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំប្រមាណជា ៣០ ភាគ នោះ ចៅហ្វាយចិត្តល្អខាងលើបាន រៀបចំដើរកំសាន្ត មួយឲ្យបុគ្គលិកជាង ១០០ នាក់ ទៅកំសាន្តនៅកោះម៉ាឌីវ និងគេងក្នុងសណ្ឋាគាលំដាប់ផ្កាយប្រាំរយៈពេល ៣ ថ្ងៃ  និង២ យប់។
លោក Chatri Sityodtong បាននិយាយថា ដំណើរកំសាន្តជាបទពិសោធណ៍ជីវិតដ៏ល្អមួយរបស់ពួកគេ ហើយវាជាការដឹងគុណដល់បុគ្គលិកដែលបានព្យាយាមខិតខំ និងគាំទ្រយ៉ាងពេញទំហឹងដើម្បីក្រុមហ៊ុនរីកចំរើន។ ហើយបុគ្គលិកជាង ១០០ នាក់ដែលបានចូលរួមនោះរួមមានទាំង គ្រូបង្ហាត់ អ្នកគិតលុយ និងអ្នកសម្អាតផង៕
ប្រភព៖ khmer-note.com


loading...