Tuesday, December 27, 2016

ព្រៃផ្សៃមែន! ខ្លួនជាប្រុសធាក់ស្ត្រីពោះធំមួយជើងចំពោះ បណ្តាលឲ្យធ្លាក់ឈាមរលូតកូន

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបង្កអំពើហិង្សាលើស្ត្រីមានផ្ទៃពោះ២ខែម្នាក់ បណ្តាលឲ្យនាងរបួសធ្ងន់រហូតដល់... thumbnail 1 summary

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបង្កអំពើហិង្សាលើស្ត្រីមានផ្ទៃពោះ២ខែម្នាក់ បណ្តាលឲ្យនាងរបួសធ្ងន់រហូតដល់រលូតកូន។



ហេតុការណ៍ឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ចាន់ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចល័ត ស្នាក់នៅផ្ទះជួលលេខ៤៨ ផ្លូវលេខ២៤៧ ក្រុមទី២៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណែកឯជនរងគ្រោះឈ្មោះ ស សេងលីហ្សា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាខារ៉ាអូខេ ស្នាក់នៅបន្ទប់លេខ៣ ផ្ទះជួលលេខ៣៣ ផ្លវ លេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក ជនសង្ស័យបានទៅគោះទ្វាបន្ទប់ជនរងគ្រោះ ដើម្បីរងប្តីរបស់ជនរងគ្រោះ តែនាងប្រាប់ថា ប្តីអត់នៅទេ គាត់ទៅខេត្តបាត់ហើយ ពេលនោះជនសង្ស័យក៏ត្រឡប់ទៅវិញ។ ហើយជនសង្ស័យចេះតែបន្តមកគោះទ្វាបន្ទប់ជនរងគ្រោះញយដង លុះដល់វេលាកើតហេតុ ជនសង្ស័យបានមកគោះទ្វាបន្ទប់ម្តងទៀត ហើយជនរងគ្រោះបើកឃើញជនសង្ស័យក៏បានស្រែកជេរមួយម៉ាត់ រួចក៏បិទទ្វាវិញ ធ្វើឲ្យជនសង្ស័យខឹងវាយធាត់ទាក់ទ្វាបន្ទប់ ពេលនោះទៀតជនរងគ្រោះបើកទ្វាម្តងទៀតក៏ត្រូវជនសង្ស័យធាក់មួយជើងចំពោះ បណ្តាលឲ្យធ្លាក់ឈាមយ៉ាងខ្លាំង ចំណែកឯជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល។

ភ្លាមៗនោះអ្នកជិតខាងបានប្រញាប់បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ តែជាអកុសលគ្រូពេទ្យប្រាប់ថា កូនក្នុងផ្ទៃបានរលូតបានហើយ ទើបនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់៕

ប្រភព៖ khmer-note.com/news


loading...