Saturday, December 10, 2016

មិនគួរមានរឿងអកុសលកើតឡើងអញ្ចឹងសោះ តើអោយបន្ទោសអ្នកណា?

ប្រហែសបាត់ប្រយ័ត្នគង់ ហើយបុរសម្នាក់ត្រូវបាត់បង់ជីវិតមួយរំពេចដោយសារតែឆក់ត្រីខុសបច្ចេកទេស។ thumbnail 1 summary

ប្រហែសបាត់ប្រយ័ត្នគង់ ហើយបុរសម្នាក់ត្រូវបាត់បង់ជីវិតមួយរំពេចដោយសារតែឆក់ត្រីខុសបច្ចេកទេស។

ជនរងគ្រោះដែលជាបុរសអ្នកនេសាទត្រីខុសច្បាប់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើទូកតែម្នាក់ឯង កាលពីល្ងាចថ្ងៃទី 9 ខែធ្នូឆ្នាំ 2016 ម្សិលមិញនេះ នៅក្នុងបឹងកូនសត្វ នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្រោយពេលកើតហេតុ បុរសរងគ្រោះដែលបានស្លាប់នេះត្រូវបានគេដឹងថាមានឈ្មោះ ឈន ទី មានអាយុ35 ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំកេីតហេតុខាងលេី ហើយគេក៏បានឃើញមានសមត្ថកិច្ចទៅចុះត្រួតពិនិត្យដែរ តែត្រូវបានកងកម្លាំងថាមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីឡើយ ដូចច្នេះក្រុមគ្រួសារបាននាំយកសាកសពមកធ្វើបុណ្យតាមប្រពៃណី  ទាំងភាពសោកស្តាយ៕
ប្រភពភ៖ khmerwonder.net


loading...