Saturday, December 10, 2016

ចាប់បានអណ្តើកយក្សមួយក្បាល ស្មានថាយកវាទៅលែង មានអីកាប់សាច់លក់ផ្អើលពេញប្រទេសចិន

ហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយបានក្លាយជាទុក្ខសោកសៅបំផុតចំពោះអ្នកដែលស្រឡាញ់សត្វព្រៃ បន្ទាប់មានអ្នកនេសាទនៅប្រទេសចិនចាប់បានអណ្តើកយក្សមួយក្បាលហើ... thumbnail 1 summary

ហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយបានក្លាយជាទុក្ខសោកសៅបំផុតចំពោះអ្នកដែលស្រឡាញ់សត្វព្រៃ បន្ទាប់មានអ្នកនេសាទនៅប្រទេសចិនចាប់បានអណ្តើកយក្សមួយក្បាលហើយនាំគ្នាកាប់យកសាច់លក់គ្មានសល់។

វាគឺជាប្រភេទអណ្តើកសមុទ្រដែលមានទម្ងន់រហូតដល់ទៅ 208 គីឡូក្រាមដែលត្រូវបានអ្នកនេសាទមួយក្រុមចាប់វាបាននៅឆ្នេរសមុទ្រនៃខេត្ត  Guangdong ប្រទេសចិន កាលពីថ្ងៃទី 9 ដើមខែធ្នូនេះ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅពេលក្រោយដែលវីដេអូដែលបង្ហាញពីសកម្មភាពកាប់សាច់លក់បានរាលដាលនៅលើបណ្តាញអ៊ីនធើណេត បានធ្វើអោយមនុស្សម្នាចាប់អារម្មណ៏ហើយបានធ្វើដំណើរមកកាន់កន្លែងហើយបានទិញសាច់វាយកទៅធ្វើម្ហូបក្នុងតម្លៃ 20 ដុល្លាសហរដ្ឋអាមេរិកឯណោះក្នុងមួយគីឡូក្រាម។


ហើយត្រឹមតែ 2 ម៉ោងប៉ុននោះ សាច់អណ្តើកដ៏កម្រនេះត្រូវគេទិញគ្មានសល់ ហើយចុងក្រោយចំណូលសរុបដែលបានពីការកាប់សាច់លក់សត្វអណ្តើកដ៏កម្រនេះ ត្រូវបានគេប៉ាន់ប្រមាណថាប្រហែលជា 2900 ដុល្លាសហរដ្ឋអាមេរិក៕
ប្រភព៖ khmerwonder.net


loading...