Wednesday, December 14, 2016

សាហាវមែន! កាប់ប្រហារគ្នារហូតដល់ដេកសន្លប់ក្នុងថ្លុកឈាម

រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដេកសន្លប់ក្នុងថ្លុកឈាម ក្រោយត្រូវជនមិនស្គាល់លួចកាប់ប្រហារ   thumbnail 1 summary
រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដេកសន្លប់ក្នុងថ្លុកឈាម ក្រោយត្រូវជនមិនស្គាល់លួចកាប់ប្រហារ 

ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានដើរម្នាក់ឯងពីស្តុបត្រឡោកបែកតាមផ្លូវ៥៩៨ ដោយយួរដៃម្ខាងប្រឡាក់សុទ្ធតែឈាម លុះដើរមកដល់ចំណុចកើតហេតុក៏បានដួលសន្លប់លើចិញ្ចើមផ្លូវតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋរស់នៅម្តុំនោះបាននាំគ្នាមកជួយ ហើយសួរនាំទើបបុរសប្រាប់ថា រូបគាត់ត្រូវគេលួចកាប់។
ក្រោយកើតហេតុប្រជាពលរដ្ឋម្តុំនោះបានហៅរថយន្តសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕
ប្រភព៖ khmer-note.com


loading...