Sunday, December 11, 2016

ដំឡូងពណ៌ស្វាយ ជួយបញ្ចុះសម្ពាធឈាម និងអត្ថប្រយោជន៍ សុខភាពជាច្រើនទៀត

ជាទូទៅអ្នកធ្លាប់តែ ញាំដំឡូងដែលមានពណ៌ស ឬ ពណ៌លឿង តែបើអ្នកប្តូរមកញាំដំឡូង ដែលមានពណ៌ស្វាយ អ្នកនឹងទទួលបានគុណ ប្រយោជន៏សុខភាព យ៉ាងច្រើនដូចជា៖ ... thumbnail 1 summary
ជាទូទៅអ្នកធ្លាប់តែ ញាំដំឡូងដែលមានពណ៌ស ឬ ពណ៌លឿង តែបើអ្នកប្តូរមកញាំដំឡូង ដែលមានពណ៌ស្វាយ អ្នកនឹងទទួលបានគុណ ប្រយោជន៏សុខភាព យ៉ាងច្រើនដូចជា៖


– ដំឡូងពណ៌ស្វាយ សម្បូរទៅដោយសារ ធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយជំរុញ ឲ្យប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកផ្សេងៗ។ ជាងនេះទៅ ទៀតវាបានជួយទ្រទ្រង់ និងការពារមិនឲ្យ មានការខូចខាត DNA ។ ហើយវាក៏មានសម្ថភាព ក្នុងការប្រឆាំងទៅ នឹងការរលាក់ និង ការពារជំងឺអ័រម៉ូនផ្សេងៗ។
– ការសិក្សាមួយក្នុងសហរដ្ឋអាមេរិច បានរកឃើញថា ការញាំដំឡួងពណ៌ស្វាយត្រឹមតែ ៦ ទៅ ៨ មើមតូចៗ អាចការពារមិនឲ្យ អ្នកឡើងទម្ងន់ និង ជួយបញ្ចុះកម្រិតសម្ពាធឈាម បានយ៉ាងមានប្រសិទ្ធភាព។
– សូមបញ្ជាក់ជូនថា បើទោះបីជាមានពណ៌ខុសពីដំឡូងដទៃក៏ដោយ តែដំឡូងពណ៌ស្វាយនេះមានរសជាតិ ដូចដំឡូងផ្សេងៗទៀតដែរ៕
ប្រភព៖ khmer-note.com


loading...