Thursday, December 1, 2016

៥ វិធីជួយ​រក្សា​ជីវិតផ្លូវ​ភេទ កាន់តែល្អ​ក្រោយ​​ពេល​​រៀបការ

មនុស្សភាគច្រើនគិតថា ជីវិតផ្លូវភេទ​របស់ពួកគេ នឹងត្រូវ​ថមថយទៅ វិញក្រោយ​ពេល​រៀបការ​រួច ដោយ​សារតែ មិនអាច​មាន នូវការ  រួមភេទដ៏ល្អៗម្តងទៀតបាន... thumbnail 1 summary

មនុស្សភាគច្រើនគិតថា ជីវិតផ្លូវភេទ​របស់ពួកគេ នឹងត្រូវ​ថមថយទៅ វិញក្រោយ​ពេល​រៀបការ​រួច ដោយ​សារតែ មិនអាច​មាន នូវការ រួមភេទដ៏ល្អៗម្តងទៀតបាន ព្រមទាំងត្រូវរស់ នៅជាមួយតែមនុស្ស ស្រីតែម្នាក់។ នេះមិន មែន ជាហេតុផលឡើយ ហើយការរៀបការមិនមែន មានន័យថាលែងមានការ រួមភេទគួរឲ្យក្តៅសាច់ ទៀតនោះទេ តែវានឹងធ្វើឲ្យអ្នកទាំងពីរ រក្សាបាន នូវការស្រើបស្រាល ខាងផ្លូវភេទ បានរហូតដល់ច្រើន ឆ្នាំទៅមុខទៀត។
នេះគឺជាមធ្យោបាយមួយចំនួនសម្រាប់ជួយដល់ជីវិតផ្លូវភេទរបស់គូរ ស្វាមីភរិយាកាន់តែល្អប្រសើរជាងមុន។
1- ប្រើការរួមភេទដើម្បីទាញរករឿងអតីតកាល
វា ប្រាកដជាមានពេលវេលាជាច្រើននៅពេលគ្រួសារ បងប្អូន មិត្តភក្តិ ទម្លាប់ និងរឿងរាវសំខាន់ៗដែលធ្វើ ឲ្យអ្នកទាំងពីរបាន ជួបគ្នា និងរក្សាបាននូវទំនាក់ទំនងដ៏ល្អជាមួយគ្នាហើយ។ មិនត្រឹមតែប៉ុណ្ណោះវានឹងមាន ពេលវេលា មួយ ទៀតដែលអ្នក ទាំង ពីរមិន បានស្គាល់គ្នា ហើយហាក់បីជាមិនដែលទាក់ទងគ្នាដែរ។ នៅពេលអ្នកបានជីក កកាយរឿងអស់ទាំងនេះសម្រាប់ទំនាក់ ទំនងអ្នកទាំង ពីរ ចូរមិនត្រូវឲ្យការរួមភេទរំលងផុតនោះឡើយ។ ចូរ ប្រើពេលវេលាទាំងនេះដើម្បី សប្បាយជាមួយគ្នា។ ប្រសិន បើចំណង់អាពាហ៍ពិពាហ៍អ្នកធ្លាក់ដុនដាបហើយ វានឹងធ្វើឲ្យអ្វីៗកាន់តែនៅឆ្ងាយ ពីគ្នាថែមទៀតប្រសិនបើអ្នកទាំង ពីរមិនព្រម ភ្ជាប់ ទំនាក់ទំនងផ្លូវភេទជាមួយគ្នា។ ដូច្នេះជំនួសឲ្យការបោះបង់ សកម្មភាពក្នុងបន្ទប់ដេករបស់អ្នក ចូរប្រើវិធីរួមភេទ ដើម្បី ទាញរករឿង អតីតកាល វិញទៅ។
2-កុំមើលនាងក្នុងន័យជាប្រពន្ធ
មែននាង គឺជាជីវិតស្នេហាររបស់អ្នក ជាស្ត្រីដែលអ្នកត្រូវការចំណាយពេលមួយ ជីវិតដើម្បីរស់នៅជាមួយគ្នា ដល់ ចាស់។ នាង គឺជាម្តាយរបស់កូនអ្នក និងជាទេពធិតាម្នាក់សម្រាប់ដើរតួរនាទីជាមេផ្ទះ ក៏ដូចជាជួយបំពេញ ការងារ ក្នុងគ្រួសារដ៏ច្រើនឥត គណនាដែរ។
ដើម្បីឲ្យជីវិតផ្លូវភេទ កាន់តែប្រសើរ ចូរព្យាយាមឈប់គិតចំពោះនាងថា ជាភរិយាដ៏អស្ចារ្យទៀតអីនៅពេល ដែល អ្នកទាំងពីរ ចង់រួមភេទជាមួយ គ្នាខ្លាំង។ ចូរស្រមើស្រមៃដល់រឿងរាវ ក៏ដូចជារបៀបរួមភេទ ទាំងឡាយណាដែល ជម្រុញឲ្យនាងពេញចិត្ត នឹងធ្វើ ជាមួយអ្នក។ ដូច្នេះចូរប្រើអារម្មណ៍ដែលធ្វើឲ្យអ្នកទាំងពីរមានភាពទាក់ទាញដល់ គ្នាទៅវិញទៅមក និងបំភ្លេចឲ្យ អស់ពី ភាពជាប្តី និងប្រពន្ធ។
3-នៅក្នុងបន្ទប់តែពីរនាក់
ការដែលមានជីវិត ផ្លូវភេទដ៏ល្អប្រសើរជាមួយប្រពន្ធទាមទារឲ្យអ្នកទាំងពីរបោះជំហាន មួយៗពីជីវិតប្រចាំថ្ងៃ របស់ អ្នក និង ផ្តោតសំខាន់លើគ្នាទៅវិញទៅមក។ ប្រសិនបើអ្នកក្លាយជាឪពុកម្តាយគេហើយ អ្នកគួរតែមាន គម្លាតមួយសម្រាប់តែមនុស្ស ធម្មតាមានសកម្មភាពបានហើយ ដូច្នេះចូរបង្កើតបន្ទប់ដេកមួយដាច់ ដោយឡែក ពីក្មេងៗ ឬកូនរបស់អ្នកទៅ។ ​ជាតិជាក្មេង​តែងតែរត់លេងពេញផ្ទះ ប៉ុន្តែប្រសិនបើពួកគេដឹងថាបន្ទប់ប៉ា និងម៉ាក ជាកន្លែងហាមមិនឲ្យចូលរញេរញៃ នោះអ្នក​នឹងមាន​ពេលវេលាដល់ខ្លួនឯងច្រើនចំពោះការងារលើគ្រែវិញ ក៏នឹងក្លាយ ទៅជាឋានសួគ៌មួយទៀតដែរសម្រាប់អ្នកទាំងពីរ។
4-កុំស្លៀកឈុតដេក​
ប្រសិនបើអ្នកមិនអាចបង្កើត ភាពទាកទាញដល់ខ្លួនឯងចំពោះប្រពន្ធអ្នកទេ នោះនាងនឹងអាចបាត់បង់ ចំណង់ក្នុង ការបង្កើត​ភាពស្និទ្ធស្នាលជាមួយអ្នក ទៀតហើយ ដូច្នេះចូរក្សានូវជីវិតសិច ដ៏ក្តៅសាច់មួយតាម រយៈរូបរាងខាង ក្រៅ របស់អ្នក។ នេះ​មានន័យថា មិនចាំបាច់ស្លៀកឈុតដេកពេលយប់ឡើយ។ អ្នកអាចដេកសំងំក្នុង ភួយដើម្បី ឲ្យនាងគិតអំពីរូបរាង ដ៏សិចស៊ី របស់អ្នក ឬពុំចាំបាច់ស្លៀកអ្វីទាំងអស់ក៏បាន ហើយអ្វីដែលចៀសវាង គឺមិនត្រូវ ចូលដល់បន្ទប់ដេកទាំង ខ្លួនរុំចាប់ពី ក្បាល​ដល់ចុងជើងឡើយ។ សង្ឃឹមថាការធ្វើបែបនេះ នឹងជួយជម្រុះដល់ ការ ស្រមើស្រមៃរបស់នាង កាន់តែខ្លាំង។
5-រឿងដែលល្អបំផុត អំពីការរួមភេទក្នុងជីវិតអាពាហ៍ពិពាហ៍ ជាមួយគ្នារួច
អត្ថប្រយោជន៍ដ៏សំខាន់បំផុត​នៃការរួមភេទ ក្នុងទំនាក់ទំនងមួយដ៏ យូរអង្វែងគឺថា អ្នកគួរតែអាចជឿទុកចិត្តដៃគូ និងមិនចាំបាច់​ខ្លាចនូវ ការចែករំលែកភាពសុខស្រួលនៃការរួមភេទជាមួយ នាងឡើយ។ ចូរនិយាយបើកចំហរ ពីភាពអស្ចារ្យ របស់អ្នក និងបង្កើតបរិយាកាសឲ្យបានត្រឹមត្រូវដើម្បីរួមភេទជាមួយស្ត្រីម្នាក់ ដែលអ្នកចង់រស់នៅ ជាមួយគ្នាដល់ចាស់ ស្លាប់រៀងៗខ្លួន។



loading...