Monday, December 26, 2016

កម្លាំងនគរបាលខណ្ឌដង្កោចុះបង្រ្កាបទីតាំងបោះពុម្ពក្លែងឯកសារយានយន្តក្លែងក្លាយ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោបានចុះឆែកឆេរនិងបង្ក្រាប thumbnail 1 summary
ភ្នំពេញ: នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោបានចុះឆែកឆេរនិងបង្ក្រាប

ទីតាំងបោះពុម្ពឯកសារពន្ធរថយន្តក្លែងក្លាយមួយកន្លែងស្ថិតក្នុងបុរីពិភពថ្មី ផ្លូវបេតុងលេខ០៩ ផ្ទះលេខ៧១A ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។




ក្នុងការចុះបង្ក្រាបនេះដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ត ចិន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មីទីតាំងខាងលើ និងសម្ភារៈសម្រាប់បោះពុម្ពឯកសារក្លែងក្លាយដូចជា .ម៉ាស៊ីនព្រីន HP ពណ៌ខ្មៅមួយគ្រឿង- .ម៉ាស៊ីនម៉ាក Mimaki ពណ៌សមួយគ្រឿង –ម៉ាស៊ីនសង្កត់ពណ៌ខៀវ-ម៉ាស៊ីនសង្កត់ជាប់ឈើ-ម៉ាស៊ីនព្រីនកាត- កំុព្យូរទ័រ២គ្រឿង និងត្រាសម្រាប់បោះលើឯកសារជាដើម។




ក្រោយពីធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ថែមដើម្បីស្វែងរកបក្សពួកផ្សេងទៀតដែលបានពាក់ព័ន្ធដើម្បីយកមកចាត់ការតាមនីតិវិធី៕

ប្រភព៖ khmer-note.com/


loading...