Wednesday, December 14, 2016

រថយន្តដឹកទឹកកកដាច់ជើងខាងក្រោមក្រឡាប់នៅលើស្ពានកោះកុង

ខេត្តកោះកុង : ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកណ្តាលស្ពានកោះកុង ក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ... thumbnail 1 summary
ខេត្តកោះកុង : ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកណ្តាលស្ពានកោះកុង ក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

សមត្ថកិច្ចបានអោយដឹងថារថយន្តម៉ាកតូយ៉ូតាដែលបើកបរដោយ ឈ្មោះ លិ ដា ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ខេត្តកោះកុង នេះបានដឹកទឹកកកចេញពីក្រុងខេមរភូមិន្ទឆ្ពោះទៅចែកចាយទឹកកកនៅស្រុកមណ្ឌលសីមា ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុរថយន្តនេះបានដាច់ជើងក្រោមបណ្តាលអោយប្រឡាប់តែម្តង តែសំណាងល្អ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកដទៃនោះទេ។


ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តសង្ទូចស្ទូចយករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីកុំអោយមានការកកស្ទះ។
ប្រភព៖ khmer-note.com


loading...