Wednesday, December 14, 2016

លាក់ខ្លួនក្នុងវ៉ាលី ព្រោះតែចង់ភៀសខ្លួនទៅកាន់អ៊ឺរ៉ុប

ប៉ូលិសមានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញមនុស្សស្រីអាហ្គានីស្ថានពីរនាក់ដែលបានលាក់ខ្លួននៅក្នុងវ៉ាលីដែលគេបោះចោលក្នុងរថភ្លើងមួយទៅកាន់... thumbnail 1 summary
ប៉ូលិសមានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញមនុស្សស្រីអាហ្គានីស្ថានពីរនាក់ដែលបានលាក់ខ្លួននៅក្នុងវ៉ាលីដែលគេបោះចោលក្នុងរថភ្លើងមួយទៅកាន់ទីក្រុងវីយែន។  

មន្ត្រីល្បាតព្រំដែនរបស់រ៉ូម៉ានីដែរឈរជើងនៅក្នុង Curtici បានចូលទៅកន្លែងដាក់ឥវ៉ាន់នៃរថភ្លើងដែលកំពុងធ្វើដំណើរឆ្ពោះទៅ រដ្ឋធានីនៃប្រទេសអូទ្រីស កើតមានការសង្ស័យទៅលើវ៉ាលីពីរធំៗ ហើយក៏សម្រេចចិត្តបើកវ៉ាលីទាំងនោះមើល ស្រាប់តែបានឃើញស្ត្រីពីរនាក់កំពុងព្យាយាមទៅប្រទេសប្រទេសអូទ្រីសដោយខុសច្បាប់។



បន្ទាប់ពីការសួចម្លើយស្រ្តីទាំងពីនាក់នោះដែលម្នាក់មានអាយុ ២៥ ឆ្នាំ និងម្នាក់ទៀតមានអាយុ ៥៩ ឆ្នាំ ពួកគេបានសារភាពថា ពួកគេចង់ភៀសខ្លួនចូលទៅក្នុងប្រទេសប្រទេសអូទ្រីសដោយខុសច្បាប់ព្រោះតែពួកគេគ្មានទិដ្ឋការស្របច្បាប់សម្រាប់ធ្វើដំណើរ។ បន្ទាប់ពីមានករណីនេះកើតឡើង បុរសជនជាតិ អាហ្គានីស្ថានម្នាក់ទៀតដែលត្រូវបានគេលាក់នៅកន្លែងផ្សេងទៀតនៃរថភ្លើងក៏ត្រូវដេញចាប់ខ្លួនដែរ។ យ៉ាងណាក៏ដោយខាងប៉ូលិសមិនទានប្រាប់ថានឹងត្រូវដាក់ទោសស្រ្តីពីរនាក់នេះយ៉ាងណានោះទេ៕
ប្រភព៖ khmer-note.com


loading...