Monday, December 12, 2016

ហាយឡេនដ័ររេចង្កូតបុកឡិចសុីស បណ្តាលអោយរងរបួសធ្ងន់ និងស្រាល៤នាក់

ពោធិ៍សាត់ : ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥   thumbnail 1 summary
ពោធិ៍សាត់ : ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ 

ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤ និង១៤៥ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។


សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6488 បើកបរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករថយន្តម៉ាក Lexus RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-3857 ដែលកំពុងធ្វើដំណើរពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្តាលអោយមានមនុស្សក្មេងចាស់ប្រុសស្រី ៣នាក់ រងរបួសធ្ងន់ និងស្រាល១ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។



ប្រភពដដែលបានបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត Highlander មានម្ចាស់ឈ្មោះ វ៉ាន់ សុខន ភេទប្រុស អាយុ ៥៦ឆ្នាំ បើកបរមានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយរថយន្ត Lexus RX300 ដែលបើកបរដោយឈ្មោះ អៀង ប៊ុនរ៉េត ភេទប្រុស អាយុ ៣១ឆ្នាំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅធ្វើការវាស់វែង និងរើបអូសវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីរង់ចាំភាគីទាំងសងខាងចូលធ្វើការដោះស្រាយតាមនីតិវិធី។
ប្រភព៖ khmer-note.com


loading...