Tuesday, December 13, 2016

ស្មា១អម្រែក៣!…. ប្រពន្ធទី១ និងទី៣ រួមដៃគ្នាកម្ចាត់ប្រពន្ធទី២

​ ភ្នំពេញៈ  សេចក្តីរាយការណ៍បាន​ឱ្យ​ដឹង​ថា មានការ​ប្តឹងតវ៉ា​គ្នា​ រវាង​មនុស្ស​៣នាក់ ​ប្រុស​ម្នាក់ និង​ស្រី​២នាក់   thumbnail 1 summary
ភ្នំពេញៈ សេចក្តីរាយការណ៍បាន​ឱ្យ​ដឹង​ថា មានការ​ប្តឹងតវ៉ា​គ្នា​ រវាង​មនុស្ស​៣នាក់ ​ប្រុស​ម្នាក់ និង​ស្រី​២នាក់ 

ដែល​គេ​ដឹង​ថា ជា​ប្តី និងជាប្រពន្ធទី២ និងប្រពន្ធ​ទី៣​ ​ស្ថិ​ត​​នៅ​ក្នុង​ប៉ុស្តិ៍​ចោម​ចៅ នារសៀល​ថ្ងៃទី​១៣ ធ្នូ ២០១៦ នេះ។
ការប្តឹងផ្ដល់នេះ គឺ​ដោយសារ​ស្ត្រី​​ជា​ប្រពន្ធ​ទី​​២ បាន​មក​ដាក់​ពាក្យបណ្តឹង​ ប្តឹង​ទៅ​លើ​បុរស​​ជា​ប្តី​ថា បាន​​លួចលាក់​​មាន​ស្រី​ថ្មី ​​ហើយក៏​ត្រូវ​​​កម្លាំង​ចុះ​​ឃាត់​បុរស​នោះ​ រួម​ទាំង​ស្ត្រី​ម្នាក់នោះ​ យក​​​មក​សាក​​សួរ។ ​បន្ទាប់​ពី​សួរ​​ចុះឡើងៗ ​ទើប​បែក​ធ្លាយ​​ថា ការ​ពិត​​ស្រី​​ស្នេហ៍នោះ ​ជា​ប្រពន្ធ​ទី​៣ ​ខណៈបុរសនោះ​ក៏មាន​​ប្រពន្ធ​ទី​១ (​ប្រពន្ធដើម​) នៅឯ​ខេត្តតា​កែវម្នាក់ទៀត។
​ស្ត្រី​ជា​​ប្រពន្ធ​ទី​២​ ជា​អ្នក​ប្តឹង​នោះ ​ឈ្មោះ ​ស៊ឹ​ម ស៊ុ​យ​ហេង អាយុ​៥៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ។ រីឯ​បុរស​ជា​ប្តី​ឈ្មោះ ​សោម ផា អាយុ​៥១​ឆ្នាំ និង​​ស្ត្រីជាប្រពន្ធទី៣ ​​ឈ្មោះ ​មុំ អាយុជាង​៣០​ឆ្នាំ ទាំង​២​នាក់​ ចប្ចុប្បន្ន​​ស្នាក់​នៅ​ម្តុំ​ជម្ពូ​វ័ន ក្រុម​ទី​១០ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ដោយឡែក​ស្ត្រី​ជាប្រពន្ធដើម រស់នៅ​​ឯ​ខេត្តតាកែវ។
បើ​តាម​ស្ត្រី​ប្រពន្ធ​ទី​២ ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​និង​ប្តី​​នោះ​ បាន​ស្រឡាញ់​គ្នា៥ឆ្នាំ​មក​​ហើយ ដោយ​មាន​ចុះ​​អេ​តា​ស៊ី​វិល​ជាមួយ​គ្នា​​ទៀតផង។ ​តែ​ថ្មី​ៗ​នេះ​ទើប​​បែកធ្លាយ​​ថា ប្តី​នោះ​​​ក្បត់​គាត់​ទៅ​មាន​ស្រី​​នៅ​ម្តុំ​ជម្ពូ​វ័ន​ ទើប​គាត់​មក​ប្តឹង​ ដោយ​​ទាមទារ​សំណង​បញ្ចប់រឿង​ចំនួន​១០​លាន​រៀល និង​ម៉ូតូ​ហុងដា ស៊េរី២០១២មួយ​គ្រឿង។ ស្ត្រី​ទី​២​អះអាង​​ទៀត​ថា បើសិនជា​ប្តី​នោះ​ អត់ព្រម​ឱ្យ​​គាត់​ទេ គាត់​នឹង​​​​ឲ្យ​ច្បាប់ចាត់ការហើយ។
ដោយឡែក​ប្រភពមួយ​ផ្សេងទៀតឱ្យ​ដឹងថា ​​ស្ត្រី​ជាប្រពន្ធ​ដើម​​ បាន​ត្រូវរ៉ូវ​គ្នា​​ជាមួយ​ប្រពន្ធ​ទី​៣​ ដោយ​​ពួក​គេ​មិន​ព្រមឱ្យ​ប្តី​ធ្វើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ទី​​២​នោះ​ទេ។ ក្នុង​​នោះ​ប្រពន្ធដើម ​​ក៏​​បាន​និយាយតាម​​ទូរសព្ទ​​ជាមួយ​​ប្រពន្ធ​ទី​២ថា បើ​នាង​ហ៊ាន​ធ្វើ​ដូច្នេះ គាត់​នឹង​ប្តឹង​ស្ត្រី​ទី​២​​នោះ​វិញ នឹង​ទារ​សំណង​៥​ពាន់​​ដុល្លារ។
ទោះបីជា​យ៉ាងនេះក្តី ចុងបញ្ចប់នៃរឿង គឺភាគីខាងបុរសនិងប្រពន្ធទី៣សុខចិត្តសងសំណងទៅឲ្យ​ប្រពន្ធប្រពន្ធទី២ ចំនួន៦០០ដុល្លាដើម្បីបញ្ចប់រឿង៕

ប្រភព៖ postnews.media


loading...