Saturday, December 10, 2016

រថយន្ត ប៉ាន​មាស​របស់លោក​ប្រ​ធានា​ធីប​តី ដូ​ណា​ល់ ត្រាំ បាន​លេច​ជា​រូបរាង​ហើយ

​លោក​ដូ​ណា​ល់ ត្រាំ នឹងធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ការចូល​កាន់កាប់​តំណែង​របស់លោក​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​រ... thumbnail 1 summary

​លោក​ដូ​ណា​ល់ ត្រាំ នឹងធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ការចូល​កាន់កាប់​តំណែង​របស់លោក​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​រថយន្ត​ប្រកបដោយ​សុវត្ថិភាព​ដ៏​ខ្ពស់បំផុត ។ ដោយហេតុថា​ប្រ​ធានា​ធីប​តី​ជាប់ឆ្នោត​ថ្មី​មាន​ចំណង់​ចំណូលចិត្ត​ខាង​ភាពឆើតឆាយ ដូច្នេះ​រថយន្ត​ប៉ាន​មាស​នេះ​មើលទៅ​ពិតជា​ស័ក្តិសម​សម្រាប់​គាត់​ណាស់​។
Dartz Motorz ជា​ក្រុមហ៊ុន​រថយន្ត​របស់​ប្រទេស​ឡា​ត​វី​ដែល​ផលិត​រថយន្ត​ផ្ទាល់ខ្លួន​ជាមួយ​បាំង​ការពារ​ដ៏​រឹងមាំ និង​ឆើតឆាយ​បាន​រចនា​រថយន្ត​ស្រោបមាស​ដ៏​ធំ​មួយ​សម្រាប់​ប្រ​ធានា​ប​តី​អាមេរិក​ទី​៤៥ ។

​រថយន្ត​នេះ​គឺជា​រថយន្ត​ដែល​បាន​កែច្នៃ​ពី​រថយន្ត Mercedes-Benz GL-Class ជាមួយ​របាំង​ការពារ​ក​ម្រិ​ង B7 កម្លាំង​១៥០០​សេះ និង​ទាំង​ទ្វារ​ដែល​នឹង​ឆក់​នរណា​ដែល​ប៉ះ​ដោយ​គ្មាន​ការ​អនុ​ញ្ញ​ត ។
​រថយន្ត​ផ្លូវការ​របស់​ប្រធានាធិបតី​ត្រាំ នឹង​ជា​ម៉ាក​ថ្មី ដោយ​ជំនួស​រថយន្ត The Beast ដែល​បច្ចុប្បន្ន​លោកប៉ា​រ៉ា​ក់​អូ​បា​ម៉ា​កំពុង​ប្រើប្រាស់ ។ រូប​ភាពលេច​ធ្លាយ​កាលពី​ដើមខែ​នេះ​បង្ហាញ​ពី​រថយន្ត​ថ្មី​របស់លោក​ត្រាំ កំពុង​ត្រូវបាន​ធ្វើតេស្ត ។
​គួររំលឹកថា កាលពី​ឆ្នាំ​២០១៣ កន្លងទៅ​ក្រុមហ៊ុន Dartz Motor បាន​ផលិត​រថយន្ត SUVs ប្រភេទ Hummer H1s ២​គ្រឿង​សម្រាប់​តារាចម្រៀង​រ៉េ​ប គឺ​លោ​កកេ​ញ៉េ​វ៉េ​ស ក្នុងតម្លៃ​២​លាន​ដុល្លារ ៕​
ប្រភព៖ dnt-news.com


loading...