Monday, December 12, 2016

លួចម៉ូតូគេបណ្តើរបាន១០ម៉ែត្រ ត្រូវម្ចាស់តាមទាន់ចាប់បានក្របួចឲ្យប៉ូលីស

កណ្ដាល : ករណីចោរកម្មតែមិនបានសម្រេចនេះបានបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមថ្ងៃទី២៨ ខែវិច្ឆិកា   thumbnail 1 summary

កណ្ដាល : ករណីចោរកម្មតែមិនបានសម្រេចនេះបានបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមថ្ងៃទី២៨ ខែវិច្ឆិកា 

ឆ្នាំ២០១៦ ស្ថិតនៅមុខផ្សារបែកចាន ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល


សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុ ជនសង្ស័យមានឈ្មោះ ធី រ័ត្នមន្នី មានអាយុ២៤ឆ្នាំនេះបានធ្វើការលួចម៉ូតូម៉ាក Honda C110 ពាក់ស្លាកលេខ ឃ-8306-កណ1 មានម្ចាស់ឈ្មោះ ទឹម សំអុល ដែលបានជិះដឹកឥវ៉ាន់។ នៅពេលលួចបណ្តើរម៉ូតូចេញបាន១០ម៉ែត្រត្រូវម្ចាស់ម៉ូតូទាន់ក៏បានដេញចាប់ និងបានចាត់ការក្រៅប្រព័ន្ធតុលាការម្នាក់មួយដៃមួយជើងទើបធ្វើការប្រគល់អោយសមត្ថកិច្ច។ ក្រោយពីធ្វើការសាកសួរសមត្ថកិច្ចក៏បានធ្វើសំនុំរឿងដើម្បីចាត់ការតាមនីតិវិធី។
ប្រភព៖ khmer-note.com


loading...