Saturday, December 10, 2016

ករណីពុលស្រាសនៅស្រុកទឹកផុស អ្នកស្លាប់កើនដល់១៥នាក់ និង៧៩នាក់ទៀតកំពុងស្ថិតក្រោមការព្យាបាល

ខេត្តកំពង់ឆ្នាំង : ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះយោងតាមតួរលេខរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង thumbnail 1 summary
ខេត្តកំពង់ឆ្នាំង : ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះយោងតាមតួរលេខរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង

បានបង្ហាញចំនួនអ្នកស្លាប់បានកើនរហូតដល់១៥នាក់ ចំណែកឯអ្នកដែលកំពុងមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានចំនួន៧៩នាក់។

ប្រភពដដែលបានអោយដឹងថាបើគិតពីថ្ងៃម្សិលមិញជាថ្ងៃកើតហេតុរហូតមកព្រឹកនេះអ្នកស្លាប់ដោយសារស្រាសកើនដល់ទៅ៤នាក់ និងអ្នកចូលមកព្យាបាលកើនដល់៤២នាក់។ចំណែកមូលហេតុដែលនាំអោយមានការពុលស្រាសនេះបណ្តាលមកពីជាតិមេតាណុលខ្លាំង ដែលធ្វើអោយអ្នកដែលផឹកទៅរងនូវផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់ជីវិតផងដែរ ។


បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីអោយមានបញ្ជាក់ពីមូលហេតុរឹតតែច្បាស់ ក្នុងនោះផងដែរបានឈានចុះទៅដល់ទីតាំងផលិតចែកចាយស្រាស នៅក្នុងក្រុងកំពង់ឆ្នាំងនិងបានបុរសម្នាក់ឈ្មោះថាន់ វី អាយុ៤៩ឆ្នាំ រស់នៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលដាក់ការសង្ស័យបានផលិតស្រាសធ្វើឲ្យមានករណីពុលនេះ៕
ប្រភព៖  khmer-note.com


loading...