Tuesday, December 13, 2016

សុដន់​មនុស្ស​ស្រី មាន​ឥទ្ធិពល​អ្វី ហេតុអ្វី​បុរស​ឈ្លក់​វង្វេង​ម្ល៉េះ​?

សុដន់ទាំងគូរបស់សុភាពនារី គឺជាកន្លែងដែលបង្កប់នូវមន្តស្នេហ៍យ៉ាងដែលបានទាក់ទាញក្រសែភ្នែកហ្វូងបុរសៗទាំងពួងឲ្យសម្លឹង ។ អ្វីដែលសំខាន់នោះបុរសមួយ... thumbnail 1 summary

សុដន់ទាំងគូរបស់សុភាពនារី គឺជាកន្លែងដែលបង្កប់នូវមន្តស្នេហ៍យ៉ាងដែលបានទាក់ទាញក្រសែភ្នែកហ្វូងបុរសៗទាំងពួងឲ្យសម្លឹង ។ អ្វីដែលសំខាន់នោះបុរសមួយចំនួនតែងតែមានចម្ងល់ថា ហេតុអ្វីបានជាខ្លួនឈ្លក់វង្វេង និងមានកាមារម្មណ៍កម្រិតខ្ពស់ ចំពោះដើមទ្រូងស្ត្រីម្ល៉េះ? ចង់ដឹងច្បាស់សូមតាមដានការបកស្រាយរបស់អ្នកជំនាញ ខាងក្រោម ៖

លោក Larry Young និង Brian Alexander អ្នកនិពន្ធសៀវភៅ “The chemistry between us: love, sex and the science of attraction” ជឿជាក់ថា បុរសលង់នឹងសម្រស់ដើមទ្រូងស្ត្រី ដោយសារតែអ័រម៉ូន ដែលស្ត្រីបញ្ចេញក្នុងពេលបំបៅដោះ។ អ័រម៉ូន ជួយបង្កើតទំនាក់ទំនងផ្សាភ្ជាប់គ្នា កាន់តែខ្លាំងរវាងម្ដាយ និងកូនដែលធ្វើឱ្យទារកស្រឡាញ់ចូលចិត្តសុដន់តាំងពីតូចម្ល៉េះ។(រក្សាសិទ្ឋិកំណើតថ្មី)
យោងតាមសម្តី លោក Young បានឱ្យដឹងថា បុរសជាថនិកសត្វឈ្មោលតែមួយគត់ដែលចាប់អារម្មណ៍លង់នឹងដើមទ្រូង ក្នុងបរិបទសិច ។ ហើយស្ត្រីជាថនិកសត្វញីតែមួយគត់ដែលដើមទ្រូងរីកធំ ក្នុងពេលពេញវ័យក្រមុំ ពោលគឺមានលទ្ធភាពពពោះបាន ។

សរុបជារួមអ្នកនិពន្ធទាំងពីរបានសរសេរក្នុងសៀវភៅថា ការពិតទៅក្មេងប្រុសមិនដឹងថា ដើមទ្រូងស្ត្រី គឺជារបស់ដែលពួកគេត្រូវចាប់អារម្មណ៍នោះទេ។ វាដោយសារតែកត្តាជីវសាស្ត្រ (អ័រម៉ូន) ដែលដិតជាប់យ៉ាងខ្លាំងក្នុងខួរក្បាលពួកគេតាំងពីតូចម្ល៉េះ៕

ប្រភព៖ read.khmernews.today


loading...