Thursday, December 22, 2016

ប៉ូលិស​ខេត្តកំពត​បង្ក្រាប ​៥ ​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស ៩ នាក់​

កំពត ៖ ប៉ូលិស​តាម​បណ្តា​ស្រុក​ក្នុង​ខេត្តកំពត​បាន​បង្ក្រាប​ក​រ​ណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ៥​ ករណី​ផ្សេងគ្នា​ដោយ​ឃាត់ខ្លួន​បាន​... thumbnail 1 summary

កំពត ៖ ប៉ូលិស​តាម​បណ្តា​ស្រុក​ក្នុង​ខេត្តកំពត​បាន​បង្ក្រាប​ក​រ​ណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ៥​ ករណី​ផ្សេងគ្នា​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ​៩​ នាក់ ហើយ​បាននិងកំពុង​ចាត់ការ​តាម​នីតិវិធី​។​


​  

​ករណី​ទី​១ ៖ ប៉ូលិស​ស្រុក​ឈូក នៅ​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១២ ​និង​១៥​នាទី បង្ក្រាបបាន​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ភូមិ​ស្រកានាគ ឃុំ​តា​កែន ស្រុក​ឈូក។ ឃាត់ខ្លួន​បាន​ជនសង្ស័យម្នាក់។​


​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ជ ណុប ភេទ​ប្រុស អាយុ៣៥​ឆ្នាំ នៅ​ភូមិ​ត្រពាំងរុន ឃុំ​តា​កែន ស្រុក​ឈូក និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ធំ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​


​    ​ករណី​ទី​២ ៖ ប៉ូលិស​ស្រុក​បន្ទាយមាស នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ និង​១៥​នាទី រសៀល​បង្ក្រាបបាន​ករ​ណី​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២ ​នាក់​។​
​    ​ប៉ូលិស​និយាយថា ជនសង្ស័យ គឺ ១.​ឈ្មោះ ឡុង ធុរៈ ភេទ​ប្រុស អាយុ១៨​ឆ្នាំ នៅ​ភូមិ​ក្រសាំង​លើ ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស និង​២.​ឈ្មោះ សឿន តូច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ក្រសាំង​លើ ឃុំ​បន្ទាយមាស​ខាងកើត និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​
​    ​ករណី​ទី​៣ ៖ ប៉ូលិស​ស្រុក​ឈូក​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១១​បង្ក្រាបបាន​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២ ​នាក់។​



​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​គឺ ១.​ឈ្មោះ ញឹម ជ្រឿ​ន ភេទ​ប្រុស អាយុ២៣​ឆ្នាំ និង​២.​ឈ្មោះ រឿង រដ្ឋា ភេទ​ប្រុស អាយុ២៤​ឆ្នាំ ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៣​កញ្ចប់​តូច។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​
​    ​ករណី​ទី​៤ ៖ ប៉ូលិស​ស្រុក​អង្គរជ័យ នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​យប់​បង្ក្រាបបាន​ករណី​ប្រើប្រាស់​ថ្នាំញៀន នៅ​ភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ។ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣ ​នាក់។​
​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​គឺ ១.​ឈ្មោះ អ៊ុំ កំ​សាន ភេទ​ប្រុស អាយុ២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ, ២.​ឈ្មោះ ជ្រុ​ន វ៉ាន់​ដុង ភេទ​ប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ​សង្កែ​បង្វែ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ និង​៣.​ឈ្មោះ អ៊ុំ វិត ភេទ​ប្រុស អាយុ២០​ឆ្នាំ  នៅ​ភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ និង​ដកហូត​បាន​ឧបករណ៍​និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួន។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់។​
​    ​ករណី​ទី​៥ ៖ ប៉ូលិស​ស្រុក​កំពង់ត្រាច នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង៦​ ​និង​៣០​នាទី​ល្ងាច​បង្ក្រាបបាន​ករណី​ចែកចាយ​ថ្នាំញៀន នៅ​ភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់។​
​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លឹម តាន់ ភេទ​ប្រុស អាយុ៣០​ឆ្នាំ នៅ​ភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០២ ​កញ្ចប់ (​ធំ ០១​កញ្ចប់ និង​តូច ០១​កញ្ចប់​) ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

ប្រភព ៖http://khmeread.com


loading...