Friday, December 9, 2016

ស្ត្រីម្នាក់ ចងកសម្លាប់ខ្លួន តែមិនស្លាប់!.

កណ្តាលៈ  ស្ត្រីម្នាក់ ដែលត្រូវបានគេស្គាល់ថាជាកូនស្រីរបស់លោកមេភូមិព្រែកហូរលិច មិនដឹងមានវិបត្តិអ្វី បានប៉ុនប៉ងធ្វើអត្តឃាតចងកសម្លាប់ខ្លួន... thumbnail 1 summary

កណ្តាលៈ ស្ត្រីម្នាក់ ដែលត្រូវបានគេស្គាល់ថាជាកូនស្រីរបស់លោកមេភូមិព្រែកហូរលិច មិនដឹងមានវិបត្តិអ្វី បានប៉ុនប៉ងធ្វើអត្តឃាតចងកសម្លាប់ខ្លួន 

ប៉ុន្តែមិនសម្រេចត្រូវបានសាច់ញាតិឃើញប្រញាប់ជួយសង្គ្រោះរួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នារីរងគ្រោះខាងលើ មានឈ្មោះ ឌឹម ស្រីនី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត ភូមិព្រែកហូរលិច សង្កាត់សុភមង្គល ខេត្តកណ្ដាលបច្ចុប្បន្នរស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានឪពុកឈ្មោះ ឌឹម ចាន់ថន ជាមេភូមិព្រែកហូរលិច និងម្តាយឈ្មោះ សៅ នឿន មេផ្ទះ។
ប្រភពពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា រយៈកាលកន្លងមកជនរងគ្រោះមិនដែលមានបញ្ហាជាមួយអ្នកជិតខាង ឬក្នុងក្រុមគ្រសារ និងវិបត្តអ្វីនោះឡើយ លុះដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះមិនបាននិយាយស្តីជាមួយក្រុមគ្រួសារទេ គឺសម្ងំនៅតែលើផ្ទះម្នាក់ឯង ហៅហូបបាយក៏មិនចុះមកដែរមិនដឹងជាមានមូលហេតុអ្វី ឬវិបត្តិអ្វីឡើយ លុះដល់វេលាម៉ោងកើតហេតុខាងលើ ប្អូនស្រីជនរងគ្រោះឈ្មោះ ឌឹម ស្រីណៃ បានឡើងទៅលើផ្ទះក៏ឃើញបងរបស់ខ្លួនចងកនឹងក្រម៉ា ជាប់នឹងធ្នឹមផ្ទះដោយមានកៅអីជរ័មួយនៅពីក្រោម ទើបបង្កឲ្យមានការភ្ញាក់ផ្អើលស្រែកឆោឡោឡើងហៅឲ្យម៉ែឪមកជួយស្រាយដាក់ចុះ ដោយពិនិត្យមើលនៅមានដង្ហើមទើបគ្រួសារប្រញាប់ដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីសង្គ្រោះជីវិតតែម្តង៕
ប្រភព៖ postnews.media


loading...