Monday, December 26, 2016

ខេម ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី​នៅ​ កូរ៉េ​

សិល្បៈ ៖ នៅ​វេលា​ម៉ោង​នេះ​ការ​ប្រគំតន្ត្រី​នៅ​ប្រទេស កូរ៉េ របស់​តារា​ចម្រៀង​លោក​ ខេម​  ឌួង​ វីរៈសិទ្ធ​ និង​កញ្ញា​ ចំរើន ​សុភក្រ្ត​ បាន​... thumbnail 1 summary

សិល្បៈ ៖ នៅ​វេលា​ម៉ោង​នេះ​ការ​ប្រគំតន្ត្រី​នៅ​ប្រទេស កូរ៉េ របស់​តារា​ចម្រៀង​លោក​ ខេម​  ឌួង​ វីរៈសិទ្ធ​ និង​កញ្ញា​ ចំរើន ​សុភក្រ្ត​ បាន​ចប់​រួច​រាល់​ និង​កំពុង​រៀបចំ​


ចេញ​ដំណើរ​វិល​មក​ស្រុក​កំណើត​វិញ​ហើយ​ បន្ទាប់​ពី​ពួកគេ​សម្ដែង​រួម​គ្នា​បាន​មួយ Show ធ្វើ​កក្រើក​ឆាក​តន្ត្រី​នៅ​ឯ​ប្រទេស​កូរ៉េ ​ ព្រោះ​មាន​បង​ប្អូន​ខ្មែរ​ចូល​ទស្សនា​រាប់ពាន់​នាក់​។

​តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​ ថោន ​លោក ​ខេម​ បាន​ប្រាប់​ Kqube.net ​ថា ​ការ​ចេញ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​លើក​នេះ ​ដ្បិតតែ​អាកាស​ធាតុ​ត្រជាក់​ពិបាក​ទ្រាំ​ ប៉ុន្តែ​លោក​ និង​លោក ​ដួង វីរៈសិទ្ធ​ រួម​ជាមួយ​កញ្ញា​ ចំរើន សុភក្ត្រ​ បាន​ព្យាយាម​សម្ដែង​អស់​ពី​សមត្ថភាព ​និង​សប្បាយ​ចិត្ត​បំផុត​ នៅ​ពេល​បាន​ឃើញ​សន្ទុះ​បងប្អូន​ខ្មែរ​ធ្វើ​ការ​នៅ​ទីនោះ​ចូល​រួម​គាំទ្រ​ពួក​យើង​ យ៉ាង​ច្រើន​កុះករ​ដូច្នេះ ។


​លោក ​ខេម​ បន្ត​ថា ​​ការ​ចេញ​សម្ដែង​ជើង​នេះ ​លោក​ពិត​ជា​ចង់​នៅ​សម្ដែង​ជូន​បងប្អូន​ខ្មែរ​បាន​ទស្សនា​បន្ត​ទៀត​ដែរ​ ប៉ុន្តែ​ដោយ​សារ​ការងារ​លើក​នេះ​មាន​រយៈពេល​តែ​បី​ថ្ងៃ​ នឹង​មាន​តែ​មួយ​ Show ដូច្នេះ​ហើយ​លោក ​និង​តារា​រួម​ដំណើរ​ជាមួយ​ត្រូវ​តែ​វិលត្រឡប់​មក​ស្រុក​វិញ​តាម​ការ​កំណត់។​ 

ខេម​ បញ្ជាក់ ​ថា ​នៅ​ពេល​បាន​ឃើញ​សន្ទុះ​គាំទ្រ​បងប្អូន​ខ្មែរ​រស់​នៅ​ទីនោះ​ខ្លាំង​បែប​នេះ ​លោក​ពិត​ជា​ចង់​មាន​ទឹកចិត្ត​ចង់​ទៅ​សម្ដែង​ជូន​ពួកគាត់​ទស្សនា​ជា​ថ្មី​ម្ដង​ទៀត ​ហើយ​គោលបំណង​នេះ​ បើ​សិន​លោក​មាន​ពេលវេលា​ និង​ត្រូវ​បាន​ស្ពនស័រ​ទាក់ទង​ម្ដង​ទៀត​លោក​មិន​ប្រកែក​ឡើយ​៕




ប្រភព៖ http://www.knnasia.com/


loading...