Friday, December 23, 2016

មហាសំណាងលើលោក បុរសម្នាក់ជិះយន្តហោះមួយម្នាក់ឯង ព្រោះ……

ប្រទេសហ្វីលីពីន៖ ជាធម្មតានៅពេលធ្វើដំណើរតាមយន្តហោះ គឺមានភ្ញៀវទេសចរណ៏ជាច្រើននាក់ ដែលបានធ្វើដំណើរជាមួយដែរ  thumbnail 1 summary

ប្រទេសហ្វីលីពីន៖ ជាធម្មតានៅពេលធ្វើដំណើរតាមយន្តហោះ គឺមានភ្ញៀវទេសចរណ៏ជាច្រើននាក់ ដែលបានធ្វើដំណើរជាមួយដែរ 



តែប្លែកចំពោះ លោក Alex Simon ដែលលោកគឺជាបុរសម្នាក់ដែលកំពូលសំណាង ណាស់ ព្រោះនៅលើពេលដែលលោកធ្វើដំណើរតាមយន្តហោះមួយគ្រឿង គឺមានអ្នកដំណើរតែម្នាក់គឺរូបលោកតែម្តង។

យោងតាមប្រភពព័ត៌មានពីគេហៈទំព័រ Mirror  បានឲ្យដឹងថា លោក បានកក់សំបុត្រយន្តហោះ នៅឯក្រុមហ៊ុន អាកាសចរណ៍មួយនៅហ្វីលីពីនដែលមានឈ្មោះថា ក្រុមហ៊ុន Phillipines Airlines ដែលគោលបំណងរបស់លោកចង់ធ្វើដំណើរពី រាជធានី Manila ទៅកាន់កោះ Boracay តែចៃដន្យស្របពេលនេះ គ្មានអ្នកដំណើរណាបានធ្វើដំណើរទៅកាន់ កោះ ដែលលោកចង់ទៅនោះទេ គឺមានតែលោកម្នាក់ឯង ដែលនេះគឺជាសំណាងបំផុត សម្រាប់រូបលោក។

បុរសវ័យ ២៨ឆ្នាំ រូបនេះ បាននិយាយថា នៅពេលដែលរូបលោក បានមកដល់ អាកាសយានដ្ឋាន លោកបានលឺសម្លេងគេប្រកាសហៅរូបលោក អោយទៅកាន់បន្ទប់ផ្តល់ព័ត៌មាន ហើយលោកក៏បានទៅជួបនឹងស្ត្រីម្នាក់បាននិយាយពន្យល់ថា លោកមិនបាច់រង់ចាំពីរបីម៉ោងទេ ពេលនេះអត់មានអ្នកធ្វើដំណើរទៅជាមួយលោកឡើយ ហើយលោកអាចធ្វើដំណើរបានហើយនៅ ៣០ នាទីក្រោយ។

ទោះជាយ៉ាងណាក៏ដោយរូបលោក គឺជាអ្នកដំណើរម្នាក់ដែលមានសំណាងជាងគេលើលោក ដែលធ្វើដំណើរតាមយន្តហោះតែម្នាក់ឯង ដោយគ្មានការរំខានពីអ្នកដំណើរផ្សេងទៀត ហើយនិងអាចស្រូបខ្យល់អាកាសយ៉ាងស្ងប់ស្ងាត់ទៀតផង។
ប្រភព៖ khmerwonder.net


loading...