Tuesday, December 13, 2016

រថយន្តធំៗចំនួន៣គ្រឿងបុកផ្ទុបគ្នានៅនឹងកណ្តាលផ្លូវ សំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិត

ខេត្តកោះកុង : ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ thumbnail 1 summary
ខេត្តកោះកុង : ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦

តាមបណ្តោយផ្លូវជាតិលេខ ៤ ចំណុចឡើងចំណោទទួលតាទិត ចន្លោះ KM ១៤៣-១៤៤ ម្តុំផ្លូវបំបែកស្រែអំបិល ក្នុងស្រុកស្រែអំបិលខេត្តកោះកុង។


សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយក្បាលពណ៌ស (ក្រុមហ៊ុនភីអេជ PH )ដែលមានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដោយបានខូចនៅកណ្តាលផ្លូវចំណែកក្បាលរថយន្តចូលជ្រុលពាក់កណ្តាលផ្លូវម្ខាងទៀត បណ្តាលអោយរថយន្តដឹកប្រេងតេលាដែលមានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុបេីកមកដល់ បានជ្រុលទៅបុកប៉ះក្បាលរថយន្តដែលកំពុងខូចនោះ ហេីយក៍មានរថយន្តកុងតឺនរ័មួយគ្រឿងទៀត ម៉ាកហុីណូ ក្បាលពណ៌សទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញបេីកមកដល់ ចាប់ហ្វ្រាំងមិនទាន់ក៍បុកផ្ទុបគ្នាទាំង៣គ្រឿងនៅកន្លែងកេីតហេតុបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រឹក។ ប៉ុន្តែសំណាងល្អពុំមានបណ្តាលអោយមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។


 ប្រភពដដែលបានបន្តទៀតថា រថយន្តដឹកទំនិញ ម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8352 អ្នកបើកបរឈ្មោះ ង៉ែត សារឿន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ក្រុមហ៊ុនភីអេជ PH )។ ចំនែករថយន្តដឹកប្រេងតេលា ពាក់ស្លាកលេខ ភ្នំពេញ 3B-1284 បើកបរដោយឈ្មោះ យី សុខ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិ ២ សង្កាត់វាលវង់ ខេត្តកំពង់ចាម និង រថយន្តកុងតឺនរ័មួយគ្រឿងទៀត ម៉ាកហុីណូ ក្បាលពណ៌ស ពាក់ស្លាកលេខ ភំ្នពេញ 3D-0195 បើកបរដោយឈ្មោះ សុំ លីណា ភេទប្រុស អាយុ ៣៧ឆ្នាំមានទីលំនៅភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ភំ្នពេញ(ក្រុមហ៊ុនសិ្ពត)។


ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការសម្រួលចរាចរណ៍ដើម្បីកុំមានការកកស្ទះខ្លាំងនិងរើបអូសវត្ថុតាងទាំងនោះយកទៅរក្សាទុកដើម្បីរងចាំភាគីទាំងបីនេះមកធ្វើការដោះស្រាយតាមនីតិវិធី។
ប្រភព៖ khmer-note.com


loading...