Monday, December 12, 2016

សំណូមពរដែលមហាជន ស្នើរអោយមានការរៀបចំបាយសាមគ្គីជាមួយកីឡាករប្រដាល់ ពេលនេះបានសម្រេចហើយ

ដូចការសំណូមពរពីមហាជន និងមានការចុះផ្សាយពីខ្មែរណូត ដើម្បីអោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម   thumbnail 1 summary
ដូចការសំណូមពរពីមហាជន និងមានការចុះផ្សាយពីខ្មែរណូត ដើម្បីអោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម 



រៀបចំពិធីបាយសាមគ្គីមួយជាមួយនឹងកីឡាករប្រដាល់ ដើម្បីលើកទឹកចិត្តពួកគាត់ ក៍ដូចជាបង្កើនភាពជិតស្និត អោយដូចដែលសមាគមធ្លាប់ធ្វើជាមួយនឹងកីឡាករបាល់ទាល់ជម្រើសជាតិកម្ពុជាយើង។



ក្នុងនោះដែរ លោក ហេង ឡុង តំណាងអោយសមាគមមិត្តសិល្បៈស្មគ្រ័ចិត្ត ជួយសង្គមបានប្រាប់ខ្មែរណូត តាមរយៈសារអេឡិចត្រូនិចថា៖ “ឆ្លើយតបនិងសំណូមពររបស់មហាជន សមាគម នឹងរៀបចំកម្មវិធីបាយសាមគ្គីជាមួយក្រុមកីឡាប្រដាល់កម្ពុជា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។ 


 ដោយមានចូលរួមផ្តល់កិត្តិយសពី ឯកឧត្តម តែម មុឺន ប្រធានសហពន្ធកីឡាប្រដាល់កម្ពុជា ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និង កញ្ញា ស៊ន សុីវមី ។ ហើយការរៀបចំនេះនឹងធ្វើឡើងនៅទីតាំងៈ ភោជនីយដ្ឋាន V-Friend បឹងត្របែក សប្បុរសជន អាចទំនាក់ទំនងចូលរួមបរិច្ចាកតាមរយះលេខទូរសព្ទ័ 017 990 332 ដើម្បីអោយដំណើរការមានភាពល្អប្រសើរ។”


បើតាមការអោយដឹងទៀតនោះគឺ មានកីឡាករប្រដាល់ជាច្រើនត្រូវបានអញ្ជើញអោយចូលរួមក្នុងកម្មវិធីនេះ ដូចជា៖ កីឡាករ អេ ភូថង, វ៉ន វីវ៉ា, ឡឹក វិបុល, អូត ភូថង, ឡុង សាវ័ន្ត, ជ័យ កុសល, នួន ភីរម្យ, ធី ណារិទ្ធ, ធន់ សុភា, នួន បូរ៉ា, ប៊ី សុភាព, សេន ប៊ុនថេន, កែវ រំចង់, ម៉ឺន សុភា, វង្ស ណយ, ឡៅ សុីណាត, ឡៅ ចន្ទ្រា, ជា ស្រួច,  ផល សោភ័ណ្ឌ, វី ស្រីខួច, ឡុង វណ្ណថន, អ៊ុង វិរះ, ពេជ្រ សុផាន់, ឡុង សុវណ្ណឌឿន, រៀម កុសល និងកីឡាករជាច្រើនរូបទៀត៕

ប្រភព៖ komsan.khmer-note.com


loading...